កូរ៉េខាងត្បូង៖ បើគិតមកទល់ពេលនេះ ការស្លាប់របស់តារាស្រីក្នុងរឿងF4 “Boy Over Flower” នាង Jang Ja Yeon មានរយៈពេលជិត១០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០០៩ ដោយសារតែនាងធ្វើអត្តឃាត សម្លាប់ខ្លួន។

យ៉ាងណាមិញ កាលពីថ្មីៗនេះដែរ រឿងរ៉ាវរបស់ Jang Ja Yeon ត្រូវបានទម្លាយដោយមិត្តជិតស្និទ្ធរបស់នាងបន្ថែម ដោយរូបនាងបាននិយាយថា មុនពេលដែល Ja Yeon ស្លាប់ នាងត្រូវគេចាប់បង្ខំរំលោភបូកជាច្រើនលើក ហើយថែមទាំងវាយធ្វើបាបរាងកាយរបស់នាងថែមទៀត។

ទោះជាយ៉ាងណាក្តី នៅពេលនេះសំនុំរឿងរបស់ Jang Ja Yeon កំពុងតែរើកកាយជាថ្មី ដោយក្រុមប៉ូលីសជំនាញ ដោយមានភស្តុតាងជាង ៥០០០ ទំព័រអំពីរឿងក្តីមួយនេះ។ ក្នុងនោះដែរ ក្រុមអ្នកសើុបអង្កេតបានបញ្ជាក់ថា Ja Yeon ពិតជាត្រូវគេចាប់បង្ខំរំលោភជាមួយបុរស៣ទៅ៥នាក់ក្នុងពេលតែមួយ។ 

មិនត្រឹមតែប៉ុណ្ណោះ បើផ្អែកតាមសំបុត្រចុងក្រោយរបស់ Ja Yeon សរសេរមុនពេលនាងស្លាប់ បានរៀបរាប់ក្នុងន័យស្ទើរតែខ្លោចចិត្តថា នាងត្រូវបានគេចាប់បង្ខំរំលោភបូក ច្រើនជាង១០០ដងឯណោះ។

ជាក់ស្តែង សំនុំរឿងរបស់ Jang Ja Yeon កំពុងតែផ្ទុះឡើងជាថ្មី ដែលធ្វើឲ្យមហាជនតក់ស្លុតខ្លាំងមែនទែន បន្ទាប់ពីរឿងរ៉ាវរបស់នាងត្រូវបានទម្លាយ។ ម៉្យាងវិញទៀត សម្រាប់សំនុំរឿងក្តី របស់តារាស្រីដ៏កម្សត់រូបនេះ នឹងចេញសេចក្តីប្រកាសជាផ្លូវការនៅដើមខែសីហា ឆាប់ៗខាងមុខនេះហើយ៕ 

Jang Ja Yeon
Jang Ja Yeon
Jang Ja Yeon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]