ហុងកុង៖ ហេតុតែចង់បានប្រជាប្រិយភាពពីអ្នកគាំទ្រ ខំប្រឹងបង្ហោះបង្អួតរូបភាពពីជីវិតហាយសូរ ដើរលេងច្រើនប្រទេសរបស់ខ្លួន ប៉ុន្តែនៅទីបំផុតតារាម៉ូដែលស្រីហុងកុងម្នាក់ អាម៉ាស់មុខមិនស្ទើរ ក្រោយត្រូវបានអ្នកលេងបណ្តាញសង្គមតាមទាន់រឿងមួយ។

នាង Sadelle Yeung ត្រូវបានគេស្គាល់ថា គឺជាតារាម៉ូដែលស្រីស្រស់ស្អាត និងជាអ្នកមានឥទ្ធិពល ឬប្រជាប្រិយភាពខ្លាំង នៅលើបណ្តាញសង្គមអ៊ីនស្ដាក្រាម ដោយទទួលបានអ្នកចុចតាមដាន (Follower) រហូតដល់ទៅជាង ៩១,០០០នាក់។

នាង Sadelle Yeung

ជារឿយៗគេតែងសង្កេតឃើញថា តារាស្រីរូបនេះតែងតែបង្ហោះចែកចាយរូបភាព នៅក្នុងគណនីអ៊ីនស្តាក្រាមរបស់ខ្លួន បង្ហាញពីជីវិតហាយសូររបស់នាង ជាមួយនឹងការដើរលេងកម្សាន្ត នៅបណ្តាប្រទេសជាច្រើន លើពិភពលោក យ៉ាងស្អាតៗទាក់ទាញភ្នែកតែម្តង។

នាង Sadelle Yeung

ប៉ុន្តែផ្ទុយទៅវិញ មួយរយៈពេលចុងក្រោយនេះ អាចចាត់ទុកថាជារឿងស៊យ និងអាម៉ាស់មុខបំផុតសម្រាប់នាង ក្រោយត្រូវបានអ្នកលេងបណ្តាញសង្គមចាប់បានថា រូបភាពមួយចំនួនដែល ស្រីស្រស់ Sadelle Yeung បានចែកចាយនៅលើគណនីសង្គម ទាំងបានអះអាងថា ជាស្នាដៃថតរបស់ខ្លួននោះ តែតាមពិតគឺជារូបភាពដែលនាងបានយកពី Google ឬគណនីរបស់អ្នកផ្សេង យកទៅបង្ហោះតែប៉ុណ្ណោះ។

ការចាប់បាននេះ គឺបន្ទាប់ពី Sadelle Yeung នាងបានធ្វើដំណើរកម្សាន្តទៅលេងនៅឯប្រទេសអ៊ីតាលី ហើយទីបំផុតទទួលបានការរិះគន់ សើចចំអកយ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម រហូតមានការបង្កើតជាគណនីអ៊ីនស្តាក្រាមមួយផ្សេងទៀត (copywithsadelle) ដោយបានបញ្ជាក់យ៉ាងច្បាស់ ពីរូបភាពដែល Sadelle Yeung បានយកទៅបង្ហោះរួមមានទាំង រូបភាពអាហារ ទីតាំងតំបន់ទេសចរណ៍ និងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនផ្សេងទៀតជាដើម។

Yeung លុប៩៥រូបចេញពីគណនីរបស់នាង
រូបភាពដែល Sadelle Yeung យកពី Google

បើទោះបីជាយ៉ាងនេះក្តី ក្រោយបែកធ្លាយរឿងដ៏គួរឲ្យអាម៉ាស់នេះ គេក៏បានសង្កេតឃើញដែរថា តារាម៉ូដែលនាង Sadelle Yeung ក៏បានលុបរូបភាពសរុបប្រមាណ ៩៥រូប ចេញពីគណនីអ៊ីនស្តាក្រាមរបស់នាង ដែលបានយកពី Google ឬពីគណនីសង្គមអ្នកដទៃនោះចោលផងដែរ។

ទន្ទឹមនឹងនេះ Sadelle Yeung ក៏បានចេញមុខទទួលស្គាល់ពីកំហុសរបស់ខ្លួន ដោយនិយាយយ៉ាងខ្លីតាមរយៈការបង្ហោះ Status របស់នាងថា៖

«នរណាៗក៏ធ្លាប់បង្កើតកំហុសដែរ តែវាពិតជាអយុត្តិធម៌ខ្លាំងណាស់ ដែលកំហុសតូចមួយ ក្លាយជារឿងដ៏ធំបែបនេះទៅវិញ។ ខ្ញុំព្រមទទួលយករាល់ប្រតិកម្មរបស់អ្នករាល់គ្នាមកកាន់ខ្ញុំ មិនថាល្អ ឬអាក្រក់នោះឡើយ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖  

នាង Sadelle Yeung
រូបភាពដែល Sadelle Yeung យកពី Google
រូបភាពដែល Sadelle Yeung យកពី Google
រូបភាពដែល Sadelle Yeung យកពី Google
រូបភាពដែល Sadelle Yeung យកពី Google
រូបភាពដែល Sadelle Yeung យកពី Google
រូបភាពដែល Sadelle Yeung យកពី Google
រូបភាពដែល Sadelle Yeung យកពី Google
រូបភាពដែល Sadelle Yeung យកពី Google
រូបភាពដែល Sadelle Yeung យកពី Google
រូបភាពដែល Sadelle Yeung យកពី Google
រូបភាពដែល Sadelle Yeung យកពី Google
នាង Sadelle Yeung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]