ខេត្តស្វាយរៀង ៖ ​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​បុរស​ម្នាក់​​ត្រូវ​ថ្មកាត់ដែក​បាន ​បាក់​បណ្តាល​ឱ្យ​ខ្ទាត​មក​ជង់​ជាប់​ដើម​ទ្រូងរង​របួស​​យ៉ាង​ធ្ងន់​ធ្ងរ លិច​ជម្រៅប្រមាណ​​ជិត​៣​ថ្នាំដៃ សន្លប់​ឈឹង​ ។​ ករណី​នេះបាន​កើតឡើង​កាលពី​វេលាម៉ោង​៧និង៣០​នាទី​ព្រឹក​ថ្ងៃទី​១៤ មីនា ។

ជនរង​គ្រោះ​ឈ្មោះ ឃឹម សាវ៉ឺន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ  រស់នៅ​ភូមិ​វាយ ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប​ ។​ បុរស​ម្នាក់​បាន​​​ប្រាប់ឱ្យ​ដឹង​ពី​ហេតុការណ៍ នេះថា មុន​ពេល​កើតហេតុ​ បុរស​រងគ្រោះ​បាន​យក​ថ្មកាត់ដែកដោត​ចូលព្រីភ្លើង​បម្រុង​កាត់ដែក ទ្វារ​បង្អួច ពេលចុចម៉ូទ័រ​មិន​ទាន់​ទាំង​បាន​កាត់ផង​ ស្រាប់តែ​​ថ្ម​កាត់​នោះ​បាក់​ជាពីរ​កំណាត់​បណ្តាលឱ្យ​ខ្ទាតបុក​ចំដើម​ទ្រូង​ ​លិច​ចូល​ដើមទ្រូង​សន្លប់ឈឹង​ ហើយ​ត្រូវ​ក្រុមគ្រួសារ​ប្រញាប់​ប្រញាល់​ដឹក​ជនរង​គ្រោះ​​ទៅ​​កាន់​មន្ទីរ​ ពេទ្យ​ខេត្ត​ ដើម្បី​សង្គ្រោះ តែ​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ពេក​​ក្រុម​គ្រួសារ​ក៏​បញ្ជូន​​​​​​​​បន្ត​​ទៅ​ ព្យា​​បាល​​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​សុកុមៈ​ភ្នំពេញ ។

នេះជាគ្រោះដ៏​​អា​ក្រក់គួរឱ្យ​ញាក់សាច់​ មិន​ដឹង​ថា ជោគវាសនា​ ជនរងគ្រោះ​ទៅជា​យ៉ាង​ណា​​នៅឡើយទេ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]