(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែកក្ដដាឆ្នាំ២០១៨ ASUS បានបញ្ចេញនូវស្មាតហ្វូនដ៏ទាក់ទាញដែលមានឈ្មោះថា ZenFone Max Pro (M1)ដែលស្មាតហ្វូននេះ បានផ្តោតទៅលើកម្លាំងថ្ម និងកម្លាំងម៉ាស៊ីនដែលអាចទ្រទ្រង់ ទៅលើការលេងហ្គេមបានយ៉ាងរលូន និងបានយូរជាមួយតម្លៃពិសេសបំផុត ត្រឹម១៧៩ដុល្លារ សម្រាប់ទីផ្សារប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ក្នុងនោះ ថ្ម៥០០០មីលីអាំពែរ ទំំហំអេក្រង់៦អ៊ីញ FHD+ Full ព្រមទាំងការបំពាក់នូវCPUចុងក្រោយ Qualcomm® Snapdragon™ 636 Mobile Platform និង Adreno™ 509 graphics ក៏ដូចជាPure Android និងកាមេរ៉ាដ៏វៃឆ្លាត នោះអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏ល្អក្នុងការប្រើប្រាស់ការងារប្រចាំថ្ងៃ ការលេងហ្គេម និងការថតរូបផងដែរ។

ZenFone Max Pro បំពាក់ដោយ pure Android™ 8.1 Oreo™, ដែលជាជំនាន់ចុងក្រោយសម្រាប់លទ្ធផល ក្នុងការប្រើប្រាស់ទទួលបាននូវភាពច្នៃប្រឌិត លឿន និងទំនើប។

អ្វីដែលពិសេសជាងគេបង្អស់នោះ គឺថាតម្លៃត្រឹមតែ១៧៩ដុល្លារមែនពិត ប៉ុន្តែទូរស័ព្ទដែលមានកាមេរ៉ាភ្លោះនេះ អាចផ្តល់ឲ្យអ្នក បាននូវការថតវីដេអូទំហំ4K UHD។

ជាមួយគ្នានោះដែរ ក៏មានបច្ចេកវិទ្យាជំនួយថ្លៃៗជាច្រើនរបស់ASUS ដែលត្រូវបានយកមកបំពាក់នៅលើទូរស័ព្ទនេះ ដូចជាបច្ចេកវិទ្យាNXP ដែលបញ្ចេញបាននូវសម្លេងខ្លាំងជាងមុន៤១ ភាគរយ និងកាត់បន្ថយសម្លេងរំខាន បានដល់ទៅ​១២ភាគរយ ផងដែរ។ មិនតែប៉ុណ្ណោះ លើកនេះASUS បានច្នៃប្រឌិត បានយ៉ាងល្អ ក្នុងការដាក់ស៊ីម បានដល់ទៅតែ២ និងMemory card 2Tបានក្នុងបន្ទះតែ១

ZenFone Max Pro (M1)
ឯកសារខ្លះ របស់ZenFone Max Pro (M1)
ទិដ្ឋភាព​ក្នុង​កម្មវិធី​ដាក់​បង្ហាញ​ផលិត​ផល​របស់​ Asus
ទិដ្ឋភាព​ក្នុង​កម្មវិធី​ដាក់​បង្ហាញ​ផលិត​ផល​របស់​ Asus
ទិដ្ឋភាព​ក្នុង​កម្មវិធី​ដាក់​បង្ហាញ​ផលិត​ផល​របស់​ Asus
ទិដ្ឋភាព​ក្នុង​កម្មវិធី​ដាក់​បង្ហាញ​ផលិត​ផល​របស់​ Asus
ទិដ្ឋភាព​ក្នុង​កម្មវិធី​ដាក់​បង្ហាញ​ផលិត​ផល​របស់​ Asus

ខាងក្រោមនេះជាវីដេអូ ដែលបង្ហាញពីZenFone Max Pro (M1) ចង់ដឹងយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]