ភ្នំពេញ៖ ក្លិបបាល់ទាត់ក្រសួងការពារជាតិបានខកខានទទួលជ័យជម្នះអស់រយះពេលជាច្រើនសប្តាហ៏ នៅក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌាឆ្នាំ ២០១៨ ក្រោយពីពួកគេធ្វើមិនសូវបានល្អសោះ កាលពីដើមរដូវកាលកន្លងទៅ ប៉៉ុន្តែនៅប៉ុន្មានប្រកួតចុងក្រោយនេះគេសង្កេតឃើញថា កីឡាករទាំងអស់ហាក់មានកម្លាំងចិត្តត្រលប់មកវិិញដោយ ៧ ចុងក្រោយនេះពូកគេធ្វើបានយ៉ាងល្អគឺឈ្នះទាំង ៧ ប្រកួតតែម្តង។

ស្ថិតិ ៧ប្រកួតចុងក្រោយរបស់ក្រសួងការពារជាតិ

ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានចាប់ផ្តើមរដូវកាលជាមួយនឹងតានតឹងជាខ្លាំង ជាពិសេសគឺកីឡាករមួយចំនួនហាក់បង្ហាញទម្រង់លេងមិនសូវបានល្អទាល់តែសោះ ដែលធ្វើឲ្យគ្រូបង្វឹកលោក ភា សុភក្ត្រា បានសម្រេចចិត្តកែប្រែទម្រង់លេងនៅក្នុងជុំទី ២ នៃពានរង្វាន់លីគកំពូលកម្ពុជានេះ ឃើញថាកីឡាករនីមួយៗហាក់បានខិតខំប្រឹងជាខ្លាំង។

គួរឲ្យដឹងផងដែរថា បន្ទាប់គ្រូបង្វឹកដែលកាន់សញ្ញាប័ត្រកម្រិត A License រូបនោះធ្វើការពង្រឹងកូនក្រុមឡើងវិញគេសង្កេតឃើញថា ៧ ប្រកួតចុងក្រោយរបស់ក្រសួងការពារជាតិពួកគេធ្វើបានយ៉ាងល្អដោយអាចរក្សាចំណាត់ថ្នាក់ទី ៤ របស់គេនៅក្នុងតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជាបានផងដែរ ហើយពួកគេត្រូវការ ៦ ពិន្ទុទៀតដើម្បីប្រជែងជាក្រុមបឹងកេតដែលកំពុងនាំមុខគេក្នុងកំពូលតារាងមាន ៣៣ ពិន្ទុ។

តារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជាសប្តាហ៏ទី ១៣

សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតនៅក្នុងសប្តាហ៏ទី ១៤ នេះត្រូវបានបញ្ចប់ទៅក្លិបបាល់ទាត់ក្រសួងការពារជាតិបានទទួលជ័យជម្នះ​លើក្រុមអាសុីអឺរ៉ុបយូណាយធីតដោយក្នុងលទ្ធផលបច្ចេកទេស ៣-១ ដោយរក្សា​ចំណាត់​ថ្នាក់​លេខ​៤ របស់ពួកគេ​ក្នុង​តារាង​ដដែល ​ព្រោះ​ថា​ក្រុម​ដែលនាំមុខ​ខាង​លើរួមមាន ​បឹង​កេត ​និង​​ វិសាខា ​សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ​ទាំង​អស់ ប៉ុន្តែណាហ្គាវើលវិញបានត្រឹមស្មើគ្នាជាមួយអង្គរថាយហ្គឺរក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ៕

ការប្រកួតសប្តាហ៏ទី ១៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]