ភ្នំពេញ ៖ នារយៈពេលចុងក្រោយនេះដែរ យើងសង្កេតឃើញថាមានតារាជាច្រើនដួង បានជួបប្រទះហេតុការណ៍ចោរឆក់ សម្ភារៈ និងទ្រព្យសម្បត្តិនានាជាច្រើន ដោយមានតារាខ្លះរងរបួស ដោយសារហេតុការណ៍បែបនេះ ដល់ថ្នាក់ត្រូវបញ្ចូនទៅសង្គ្រោះ នៅមន្ទីរពេទ្យថែមទៀតផង។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ ក៏មានតារាចម្រៀងស្រីសម្បុរស្រអែម កញ្ញា ស៊ូ ដាណេ ម្នាក់ទៀតផងដែរ ដែលត្រូវបានក្រុមចោរឆក់បានធ្វើសកម្មភាពទៅលើនាង ដែលបណ្ដាលឲ្យនាងដួលធ្លាក់ពីម៉ូតូរងរបួស ពេញដងខ្លួន ថែមទៀតផង។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ ក៏បានសរសេរសាររៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា «សូមបងប្អូនបង្កើនការប្រុងប្រយ័ត្តខ្ពស់ ជាពិសេស សំណូមពរដល់កងកម្លាំងការពារជាតិទាំងឡាយ ខ្ជិលនិយាយច្រើន សូមជួយមើលម្តុំ ស្តាត​អូឡាំពិក ម្តុំលក់ផ្លែឈើស្រីមុំ ឆក់ខ្ញុំ២ដងហើយ ក្រុមដដែលៗ គិតថាផុតគ្រោះហើយ ១ថ្ងៃជួបទុក្ខចង្រៃ២ដង ថ្ងៃផងយប់ផង ចម្រើនណាស់នាង»។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះតារាចម្រៀងស្រី កញ្ញា ស៊ូ ដាណេ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយ ដោយក្នុងនោះនាងក៏បាន សូមឲ្យមហាជនទាំងអស់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ គ្រប់ៗគ្នាផងដែរ៕ 

ស៊ូ ដាណេ
របួស ស៊ូ ដាណេ
របួស ស៊ូ ដាណេ
របួស ស៊ូ ដាណេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ ដាណេ