អុីតាលី៖ ខ្សែប្រយុទ្ធ Juan Cuadrado ដែល​ធ្លាប់តែពាក់​អាវ​លេខ​ ៧​ នៅ​ក្នុងក្លិប Juventus បាន​ក្លាយ​ទៅ​ជា​ប្រធានដ៏​ក្តៅមួយ បន្ទាប់មកដល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ​ពេលនេះថា​តើអតីតម្ចាស់អាវលេខ ៧ រូបនោះ​​គួរ​​តែយក​លេខ​ ១០​ របស់កីឡាករ Paulo Dybala វិញ​ឬ​យ៉ាង​ណា​ ក្រោយពី​លេខដែលគេធ្លាប់ពាក់ត្រូវបានកីឡាករចំណូលថ្មីដណ្តើម​យកទៅបាត់ហើយនេះ។

Juan Cuadrado

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ​កូឡុំប៊ី​រូបនេះ​បាន​ពាក់​អាវ​លេខ ​៧ នេះ​​ចាប់​តាំង​ពីរូបគេត្រូវបានក្លិប​ Juventus ខ្ចី​ជើង​ពី​ក្រុមតោខៀវ Chelsea ជា​លើក​ទី ​២ កាល​ពី​រដូវ​កាល ២០១៦-១៧ មកម្ល៉េះ។

Cuadrado ក៏បាន​សរសេរ​នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram របស់គេថា៖ «ខ្ញុំសុខចិត្តផ្តល់របស់នោះឲ្យទៅអ្នកគឺ​ប្រសើរ​ជាង​ខ្ញុំបន្តពាក់វាតទៅទៀត។ ជូនពរឲ្យ Cristiano Ronaldo ជោគជ័យនៅ​ក្នុង​​រដូវកាលថ្មីនេះ»។

Cristiano Ronaldo

គួរឲ្យដឹងថា ថ្វីត្បិតតែលេខ​ ៧ របស់ Cuadrado ត្រូវបានអតីតខ្សែប្រយុទ្ធក្រុម Real Madrid រូបនោះដណ្តើមយកទៅក៏ពិតមែន តែគេអាច​នៅសល់ជម្រើស ៤ ទៀត​គឺ លេខ ១៦, ២១, ៤៩ និង ១០ របស់កីឡាករ Dybala ប៉ុន្តែ​ដោយសារតែលេខ​​​ជម្រើស​ចុងក្រោយ​នេះ ជា​កម្មសិទ្ធិរបស់​ខ្សែប្រយុទ្ធក្រុមជម្រើសជាតិិ​អាហ្សង់ទីន ដូច្នេះហើយទើបកើតមានភាពចម្រុងចម្រាស់គ្នាកើតឡើង។

សូមបញ្ជាក់ផងដែរថា Ronaldo បានផ្ទេរ​មក​កាន់ក្លិប Juventus ក្នុងតម្លៃ​ ១១៧ លាន​ដុល្លារ ហើយគេតែង​តែពាក់​អាវ​លេខ​ ៧​ ជានិច្ចមិន​ថា​ពេលនៅ​ Man Utd, Real Madrid និង ជម្រើស​ជាតិ​ក្តី៕​​​

អាវលេខ ៧ របស់ Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]