ភ្នំពេញ៖  មនុស្សម្នាក់ៗមានចំណូលចិត្តរៀងៗខ្លួន ក្នុងការលេងសម្ភារៈ ការស្លៀកពាក់ និងសកម្មភាពផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ។ ពេលខ្លះចំណង់ចំណូលចិត្តនៃ Lifestyle របស់យើងម្នាក់ៗ អាចប្រែប្រួលតាមបរិយាកាសសង្គម ឬក៏អាចរក្សាទ្រង់ទ្រាយដើមដដែល បើសិនជាបរិយាកាស និងបរិបទសង្គមអាចទាក់ចិត្តយើងបាន។

អីចឹង! ថ្ងៃនេះយើងនិយាយពីការលេងខ្លួន និងការសម្ភារៈមួយចំនួន ដែលកំពុងតែពេញនិយមក្នុងសង្គមបរិយាកាសសហគ្រិនវ័យក្មេងកម្ពុជា។

-ការស្លៀកពាក់៖

ខុសពីការរៀបចំខ្លួនកាលពីនៅជាសិស្សមហាវិទ្យាល័យ ធ្វើជាអ្នកជំនួញតែងតែរៀបចំខ្លួនមានសណ្ដាប់ធ្នាប់ជានិច្ច។ ដូច្នេះម៉ាកសំលៀកបំពាក់ដែលអ្នកជំនួញវ័យក្មេងនិយមប្រើមានដូចជា Arrow Calvin Klein Eagle One G200 និង GEOFFREY BEENE ជាដើម។ ដោយម៉ាកទាំងនេះ សម្បូរទៅដោយអាវសាច់លាត ដែលអាចពាក់ទៅសមនឹងអាវធំសម្រាប់កិច្ចប្រជុំ ឬមិនប្រើអាវធំក៏នៅតែសង្ហា ហើយសមសួន។

ការស្លៀកពាក់

ចំណែកឯសុភាពនារីដែលជាសហគ្រិនវ័យក្មេងវ័យវិញ គឺមិនចោលម៉ាកល្បី Channel Gucci និង PRADA ឡើយ ដោយម៉ាកទាំង ៣ នេះ រចនាឡើងយ៉ាងពិសេសសម្រាប់ភាពលេចធ្លោនារីសម័យថ្មី។

-គ្រឿងអលង្ការ៖

ជាអ្នកជំនួញវ័យក្មេង ពួកគាត់មិនដែលប្រៀបខ្លួនឯងនឹងតារាម៉ូដែលឡើយ ប៉ុន្តែអ្វីដែលពួកគាត់ចង់ឲ្យក្រសែភ្នែកអ្នកដទៃក្រឡេកមើលមក គឺជាមនុស្សមានភាពលេចធ្លោ និងពោរពេញដោយទំនុកចិត្ត ដែលជាធ្នាក់មួយក្នុងការរឹតបន្តឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងពីមនុស្សជុំវិញ។ ដូច្នេះសម្រាប់សុភាពនារី គឺតែងតែជ្រើសរើសយកភាពល្អឥតខ្ចោះមួយ ដែលមានភាពសាមញ្ញ ដូចជាគ្រឿងអលង្ការគុជខ្យង ឬពេជ្រជាដើម ប៉ុន្តែមិនមែនពាក់ស្រោចខ្លួនទេ។

គ្រឿងអលង្ការ
ការតុបតែងខ្លួន

ចំណែកឯសុភាពបុរសវិញ ក៏មិនមានអ្វីសាំញ៉ាំឡើយ ដោយគ្រាន់តែមាននាឡិការម៉ាកល្បីៗមួយចំនួនគឺបង្ហាញពីភាពរៀបរយរួចបាត់ទៅហើយ។ ដូច្នេះអ្នកជំនួញក្នុងស្រុកខ្មែរយើង តែងជ្រើសយកម៉ាកនាឡិការមួយចំនួនដូចជា Alexander Casio Frederick Ganzi Helmsley និង Rolex ជាដើម។

-ឧបករណ៍បច្ចេកវិទ្យា៖

ឧបករណ៍បច្ចេកវិទ្យា

អ្នកជំនួញរូបណាក៏ត្រូវការកុំព្យូទ័រសម្រាប់ប្រើប្រាស់ដែរ តែម៉ាកដែលសហគ្រិនវ័យក្មេងនិយមប្រើក្នុងប្រទេសយើង គឺកុំព្យូទ័ររបស់ក្រុមហ៊ុន Apple។ មូលហេតុជាច្រើនដែលអ្នកជំនួញវ័យក្មេងជ្រើសយកម៉ាកនេះមានដូចជា ថាមពលថ្មបានយូរ រូបរាងរចនាឡើងសាមញ្ញ ម៉ាកល្បីទូទាំងពិភពលោក ជាពិសេសផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងយកដាក់តាមខ្លួន។

បើនិយាយពីទូរសព្ទវិញ អ្នកជំនួញវ័យក្មេងតែងតែចង់បាននូវទូរស័ព្ទដែលស៊ីវីល័យនិងមានភាពលេចធ្លោរជាងគេនៅក្នុងចម្កោមអ្នកដែលមានអាជីពដូចគ្នា កាន់តែពិសេសទៀតនេះគឺវាមានតម្លៃសមទៅនឹងវណ្ណៈរបស់ខ្លួន ដែលនាពេលបច្ចុប្បន្ននេះ នៅក្នងទីផ្សារទូរសព្ទមានម៉ូដែលមួយដែលមានភាពល្បីល្បាញនិងសក្តិសមទៅនឹងអ្វីដែលអ្នកជំនួញគួរតែមាននៅក្នុងដៃ វាគឺOPPO Find X។ 

មូលហេតុសំខាន់ៗដែលគួរជ្រើសយកទូរសព្ទមួយនេះមានដូចជា៖

១.ប្រណិតភាពនៃការឌីហ្សាញ OPPO Find X មានការឌីហ្សាញដ៏ល្អឯក ដែលមានអេក្រង់លាតពេញទី កាមេរ៉ាទាំងខាងមុខនិងខាងក្រោយត្រូវបានបង្គាប់ក្នុងតួនៃទូរស័ព្ទ ពេលត្រូវការប្រើទើបវាងើបចេញមក។ 

២. ភាពល្អឯក ឡូយនិងថ្លៃថ្នូរ នៅពេលដែលក្នុងដៃរបស់អ្នកកាន់នូវទូរស័ព្ទស៊េរីទំនើប វាប្រៀបបាននឹងកំពុងតែកាន់នូវដុំគុជដ៏មានតម្លៃ ដែលបង្ហាញឲ្យឃើញពីភាពសាកសមទៅនឹងតួខ្លួនរបស់អ្នកជំនួញ។

ដូច្នេះសម្រាប់អ្នកជំនួញវ័យក្មេងដែលចង់ប្រើប្រាស់នូវទូរស័ព្ទដែលសាកសមទៅនឹងតម្លៃខ្លួន និងស៊ីវិល័យសូមកុំភ្លេច OPPO Find X៕

OPPO Find X
OPPO Find X
OPPO Find X

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]