រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ជិះ​រថយន្ត​ចេញ​មក​ពី​កោះ​ពេជ្រ​វិញ​ជាមួយ​សង្សារ​មក​ដល់​ក្រោយ​វិទ្យាល័យ​ព្រះ​យុគន្ធរ​ក៏​ឈ្លោះប្រកែក​គ្នា​ស្រែក​ឡូឡា​ពេញ​ផ្លូវ ស្រាប់តែ​ខាង​ប្រុស​ហៅ​ប្អូនស្រី​បង្កើត​មក​វាយ​សង្សារ​ខ្លួនឯង​ទៀត ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២៨៨ នៅ​ចំណុច​ក្រោយ​វិទ្យាល័យ​ព្រះ​យុគន្ធរ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ជាមួយ​សង្សារ​ដែល​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ​ធ្លាប់​មានកូន​ជាមួយ​គ្នា​២​ដង​មក​ហើយ ប៉ុន្តែ​លើក​ទី​១​បាន​ទម្លាក់​ចោល ។ ហើយ​លើក​នេះ​មានកូន​ចំនួន​មួយ​ខែ ។

មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD- 4121 ចេញ​មក​ពី​កោះ​ពេជ្រ​វិញ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ ស្រាប់តែ​ខាង​ស្រី​សុំ​ខាង​ប្រុស​ទុក​កូន ប៉ុន្តែ​ខាង​ប្រុស​និយាយ​ថា ចង់​ទុក​ក៏​ទុក​ទៅ តែ​ខាង​ប្រុស​មាន​ស្រី​ផ្សេង​មិន​ចង់​ទទួលខុសត្រូវ​ទើប​ជន​រង​គ្រោះ​ខឹង​ក៏​ឲ្យ​ឈប់​រថយន្ត រួច​ស្រែក​ឡូឡា​ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល ភ្លាម​ៗ​នោះ​ដែល​ខាង​ប្រុស​ក៏​ទូរស័ព្ទ​ហៅ​ប្អូនស្រី​បង្កើត​របស់​គាត់​មក​ដល់​បាន​វ៉ៃ​ប្រតាយប្រតប់​ជាមួយ​ជន​រង​គ្រោះ សំណាងល្អ​មាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​២ មក​អន្តរាគមន៍​ឃាត់​យក​ទៅ​សួរនាំ ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា គាត់​ដឹង​ថា​សង្សារ​គាត់​មាន​ស្រី​ថ្មី​ទើប​ប្រើ​ពាក្យ​សម្តី​មិន​សមគួរ​មក​ដល់​រូប​គាត់​នឹង​គំរាម​ថា ម្តាយ​ឪពុក​គេ​មិន​ឲ្យ​យក​រូប​គាត់​ទេ ហើយ​ម្តាយ​ខាង​គាត់​មិន​បានដឹង​ថា គាត់​រស់នៅ​ជាមួយ​សង្សារ​គាត់​នោះ​ទេ ដឹង​ត្រឹម​ថា គាត់​មក​រៀន​ពេទ្យ​តែ​ប៉ុណ្ណោះ ។

ជម្លោះសង្សារ និងសង្សារ
ជម្លោះសង្សារ និងសង្សារ
ជម្លោះសង្សារ និងសង្សារ
ជម្លោះសង្សារ និងសង្សារ

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]