រុស្ស៊ី៖ បារាំង បានយកឈ្នះក្រូអាត ដោយលទ្ធផលយ៉ាងជោគជ័យបំផុតគឺ ៤-២ ដើម្បីក្លាយជាជើងឯកពិភពលោកប្រចាំឆ្នាំ២០១៨។ 

អំឡុងសន្និសីទសារព័ត៌មាន ក្រោយពីបញ្ចប់ការប្រកួត Griezmann ត្រូវបានគេឃើញយកទង់ជាតិប្រទេសអ៊ុយរ៉ាហ្គាយ មកពាល់ជំនួសទង់ជាតិបារាំងវិញ ដែលធើ្វឲ្យមានភាពនឿយឆ្ងល់។ 

Greizmann

កីឡាករជំនាញជើងឆ្វេងដែលរកគ្រាប់បាល់បានក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញ បាននិយាយពីមូលហេតុមួយនេះថា ដោយសារតែទំនាក់ទំនងរបស់គេជាមួយមិត្ដរួមក្រុម At.Madrid កីឡាករ Diego Godin និងកីឡាករ Jose Gimenez ដោយពួកគេមានសញ្ជាត្ដិអ៊ុយរ៉ាហ្គាយ ជាពិសេសគឺកូនស្រីរបស់គេ ក៏ត្រូវជាកូនធម៌របស់ Godin ទៀតផង ដែលធើ្វឲ្យរូបគេសម្រេចយកទង់ជាតិនៃប្រទេសក្នុងទ្វីបអាមេរិកខាងត្បូងនេះ មកពាក់លើខ្លួនអំឡុងសន្និសីទសារព័ត៌មាន៕  

Greizmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]