ភ្នំពេញ៖ កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមយូធូប នៅពេលដែលឃើញបុរសម្នាក់ មានសម្លេងដូចតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បេះដាក់ នៅពេលដែលច្រៀងលើឆាកតន្ត្រីមួយកន្លែង។

យ៉ាងណាមិញ បុរសម្នាក់ដែលមានសម្លេងដូចលោក ខេមរៈ សិរីមន្ត មានឈ្មោះថា សេង សុធន៌ ដោយរូបលោកបានច្រៀងបទកំពុងល្បី របស់លោក ខេមរៈ សិរីមន្ត មានចំណងជើងថា “ខ្ញុំលែងត្រូវការស្នេហា»។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីបានស្តាប់បុរសម្នាក់នេះច្រៀងរួចហើយ មហាជនជាច្រើនបានលាន់មាត់ សរសើរលោកស្ទើរមិនដាច់ពីមាត់ ព្រោះថាទាំងទឹកដមសម្លេង និងការស្រែករបស់លោក គឺពិតជាដូចលោក ខេមរៈ សិរីមន្ត បេះដាក់តែម្តង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ខេមរៈ សិរីមន្ត
បុរសសម្លេងដូចខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត