ភ្នំពេញ៖ ភាពយន្តភាគខ្មែររឿង «ផ្កាថ្ម» កំពុងឆក់បានប្រជាប្រិយភាពខ្លាំងមែនទែន ពីទស្សនិកជនជាច្រើន ដោយសារស្នាដៃនៃការសម្ដែងរបស់តួអង្គនីមួយៗ សុទ្ធសឹង តែពោរពេញដោយសមត្ថភាព ជាពិសេសគឺចៅស្រីនាយ កុយ ដែលដើរជាតួកាច មិនាតូច នេះតែម្ដង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតនោះ ក្នុងការសម្ដែងរឿងថ្មីនេះ ត្រូវបានគេសង្កេតឃើញថា ចៅស្រីនាយ កុយ ប្អូនស្រី ជី ឈិងលីន ដែលដើរជាតួកាច មិនាតូច ពិតជាមានមុខមាត់ដូចគ្នា ជាមួយតារាសម្ដែងស្រីវ័យក្មេង កញ្ញា ប៊ូ ច័ន្ទដាណែត ដែលសម្ដែងជាតួអង្គ មិនាធំ ក្នុងរឿង «ផ្កាថ្ម» នេះខ្លាំងណាស់។

ជាពិសេស មិនថាភ្នែក មុខមាត់ ច្រមុះ និងស្នាមញញឹមគឺដូចគ្នាបេះដាក់ ខណៈដែលតារាទាំង២ គ្មានជាប់សាច់ឈាម អ្វីនឹងគ្នាបន្តិចសោះ ពិតជាគួរឲ្យសរសើរអ្នកដឹកនាំរឿងណាស់ ពិតជាពូកែរើសតួដាក់សាកសមគ្នាមែន៕

ចង់ជ្រាបថា តារាទាំង២មានមុខមាត់ដូចគ្នាឬយ៉ាងណា ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

មិនាតូច ក្នុងរឿង«ផ្កាថ្ម»
មិនាធំ ក្នុងរឿង«ផ្កាថ្ម»
មិនាតូចនិងមិនាធំ ក្នុងរឿង«ផ្កាថ្ម»
មិនាតូចនិងមិនាធំ ក្នុងរឿង«ផ្កាថ្ម»
មិនាតូចនិងមិនាធំ ក្នុងរឿង«ផ្កាថ្ម»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ូ ច័ន្ទដាណែត