អាហ្សង់ទីន៖ ក្រុមជម្រើសជាតិអាហ្សង់ទីនបានសម្រេចចែកផ្លូវគ្នាជាមួយគ្រូ​បង្វឹកលោក Jorge Sampaoli ក្រោយពីលោកបានដឹកនាំក្រុមជម្រើសជាតិមួយនេះ ដោយទទួលបានលទ្ធផលខកចិត្តក្នុងព្រឹត្តិការណ៍ FIFA World Cup ២០១៨ ជូនអ្នកគាំទ្រនិងជាពិសេសគឺសហព័ន្ធបាល់ទាត់ប្រទេសអាហ្សង់ទីនផ្ទាល់តែម្តង។

Jorge Sampaoli

ក្រុមជើងឯករង​កាលពីឆ្នាំ ២០១៤ បានធ្លាក់ចេញពី​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះក្រោយពីពួកគេបានចាញ់ក្រុមមាន់គកបារាំងក្នុងលទ្ធផល ៤-៣ នៅវគ្គ ១៦ ក្រុមចុងក្រោយ។

គួរឲ្យដឹងថា គ្រូបង្វឹកវ័យ ៥៨ ឆ្នាំរូបនេះបានចូលមកកាន់តំណែងជាគ្រូបង្គោលក្រុមជម្រើសជាតិអាហ្សង់ទីនដែលជាប្រទេសកំណើតរបស់លោក កាលខែឧសភា ឆ្នាំ ២០១៧ កន្លងទៅហើយ​លោកក៏បានដឹងនាំក្រុមជម្រើសជាតិដែលមកពីទ្វីបអាមេរិកខាងត្បូងឲ្យដណ្ដើមបានកៅអីនៅ World Cup ផងដែរ។

Jorge Sampaoli

សូមបញ្ជាក់ផងដែរថា ក្រុមការងារផ្សេងៗទៀតរបស់លោក Sampaoli ក៏បានចាកចេញពីតំណែងដូចគ្នាក្រោយពីសហព័ន្ធបាល់ទាត់អាហ្សង់ទីនបានប្រកាសកាលពីយប់មិញនេះ។

ខណៈពេលដែលលោក Sampaoli ក៏បានធ្វើការបានសូមអភ័យទោសពីសំណាក់អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន និង ព្រមទទួលយកកំហុសទាំងនេះមុនការចាកចេញរបស់លោកផងដែរ៕

Jorge Sampaoli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]