រុស្ស៊ី៖ កីឡាករ Kylian Mbappe បានបំបែកកំណត់ត្រាដែលមានរយៈពេល៦០ឆ្នាំមួយ ដោយក្លាយជាកីឡាករមានវ័យក្មេងជាងគេស៊ុតបញ្ចូលទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ទើបតែក្លាយជាកីឡាករវ័យក្រោមអាយុ២០ឆ្នាំ ទីពីរប៉ុណ្ណោះដែលបានស៊ុតបញ្ចូលទីនៅក្នុងការប្រកួតដ៏ធំមហិមានៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ ដោយកីឡាករទីមួយគឺជាលោក Pele ដែលកាលនោះលោកមានអាយុត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ (World Cup ឆ្នាំ១៩៥៨)។ 

កីឡាករ Kylian Mbappe

កីឡាកររបស់ក្រុម Paris Saint-Germain រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នេះ ដោយរូបគេបានបង្ហាញខ្លួនចំនួន៧ប្រកួត ព្រមទាំងស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ។

ក្រោយពីជួយឲ្យជម្រើសជាតិខ្លួនឈ្នះពានរង្វាន់ World Cup ជាលើកទីពីរក្នុងប្រវត្តិសាស្ត្រ Mbappe ត្រូវបានសហព័ន្ធ FIFA ផ្តល់ជូននូវពានរង្វាន់កីឡាករវ័យក្មេងល្អជាងគេបំផុតក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ីឆ្នាំនេះ។ 

កីឡាករ Kylian Mbappe ឈ្នះពានកីឡាករវ័យក្មេងល្អប្រចាំ World Cup
កីឡាករ Mbappe និងប្រធានាធិបតីរបស់រុស្ស៊ី, បារាំង និងក្រូអាត

គួរឲ្យដឹងថា កាលពីជម្រើសជាតិបារាំងឈ្នះពាន World Cup ដំបូងនៅឆ្នាំ១៩៩៨ ខ្សែប្រយុទ្ធ Kylian Mbappe មិនទាន់បានកើតផង ប៉ុន្តែពេលនេះ រូបគេបានក្លាយជាតួអង្គមួយរូបដែលបារាំងមិនអាចខ្វះបាន៕

កីឡាករ Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]