កាលពីម្សិលមិញនេះ យោងតាមប្រភពពត៌មានរបស់ Pop Crush បានឲ្យដឹងថា តារាចម្រៀងស្រីដ៏ល្បី Taylor Swift ទិញអំណោយដ៏ពិសេសមួយ សំរាប់បុរសជាទីស្រលាញ់របស់នាង ក្នុងថ្ងៃបុណ្យណូអែល។

ក្រោយពេល Taylor Swift ចេញនូវអ៊ាលប៉ុម បទចម្រៀង I Knew You Were Trouble រួចគឺនាងបាន ចំណាយប្រាក់អស់ចំនួន ៨០,០០០ ដុល្លារ ដើម្បីទិញអំណោយជូន Harry Styles ក្នុងថ្ងៃបុណ្យណូអែល ដែល អំណោយទាំងនោះ តំណាងឲ្យក្រុម Beatles គឺជាក្រុមមួយដ៏ល្បីមួយកាលពីឆ្នាំ ១៩៦០ ហើយក្រុមមួយនេះគឺជាក្រុមមួយ ដែលជាទីពេញចិត្តរបស់លោក Harry Styles។ Taylor Swift បានចំណាយពេលយ៉ាងយូរ ក្នុងការទូរស័ព្ទ ពីទីក្រុងឡុង ទៅសួរគ្រប់ហាងនៅ ទីក្រុង Liverpool ដែលជាស្រុកកំណើតផ្ទាល់ របស់ក្រុម Beatles ដោយសង្ឃឺមថា លោក Harry នឹងពេញចិត្តនូវអ្វីដែលនាងបានជូន។ (សូមប្រាប់ថា ការទូរស័ព្ទឆ្លងតំបន់ គឺត្រូវការចំណាយប្រាក់ច្រើនណាស់ នៅឯប្រទេសអង់គ្លេស)

ក្នុងការទិញអំណោយនេះ Taylor ត្រូវចំណាយប្រាក់ពី ៤០,០០០ផោន ទៅ ៥០,០០០ផោន ដែលស្មើនឹង ៨០,០០០ដុល្លារអាមេរិក ដើម្បីបញ្ជូនអំណោយទាំងនោះមក ទីក្រុងឡុង។ តើប្រិយមិត្តឆ្ងល់ទេថា ហេតុអ្វីបានជា Taylor ចំណាយពេលវេលា និងប្រាក់យ៉ាងច្រើនបែបនេះទៅលើ លោក Harry Styles? ចំលើយគឺ កាលពីថ្ងៃខួបកំណើតរបស់នាង លោក Harry Styles បានជូនអំណោយមួយដល់នាង ដែលធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយអំណោយនោះមានតំលៃ ៩០០ផោន ដែលស្មើនឹង ១,៤៦០ដុល្លារ ហេតុដូចនេះហើយ នាងចង់ទិញអំណោយជូន លោក Harry វិញ។

តើប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះពួកគេទាំងពីរ?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]