ថៃ: កាលពីម្សិលមិញ ជាថ្ងៃខួបកំណើតកូនមិត្តភក្តិរបស់ VJ Woonsen ហើយក្នុងនោះផងដែរ ក៏មានការចូលរួមពីសំណាក់តារាប្រុសស្រីជាច្រើនរូប ដែលសុទ្ធសឹងតែជាមិត្តភក្តិជិតដិតរបស់ពួកគេ។ 

VJ Woonsen

ដូចគ្នានេះដែរ​ រាល់មិត្តភក្តិរបស់ VJ Woonsen ក៏មានខ្លះបានមានកូនមួយ ទៅពីរ ហើយខ្លះទៀត ក៏កំពុងតែមានគូដណ្តឹងរួចហើយ ដូចជា Janie​ ជាដើម។ 

ហេតុដូច្នោះហើយ អ្វីដែលបានធ្វើឲ្យមហាជនគ្រប់គ្នា កាន់តែមានការចាប់អារម្មណ៍ខ្លាំងទៅលើ VJ Woonsen ក៏ព្រោះថា ចាប់តាំងតែពីបានលែងលះស្វាមីរបស់ខ្លួនរួចមក នាងក៏ហាក់បីដូចជាទទួលបានពាក្យចចាមអារ៉ាមជាច្រើន​ ជាមួយបុរសប្លែកៗមុខជាច្រើននាក់។ ប៉ុន្តែជាមួយគ្នានោះដែរ ក៏គ្មានបុរសណាម្នាក់ ដែលនាងបានចេញមុខមកទទួលស្គាល់ ការពិតថា ជាគូសង្សារថ្មីរបស់នាងឡើយ។ 

VJ Woonsen

ដោយឡែកទាំងអស់នេះ ក៏ជាផ្នែកមួយដែលគួរឲ្យសោកស្តាយ សម្រាប់នាងជាខ្លាំង ដែលមិនទាន់អាចស្វែងរកគូអនាគតល្អម្នាក់ បាននៅឡើយ ខណៈពេលដែលមិត្តភក្តិរបស់នាង កំពុងតែទទួលបានសេចក្តីសុខ យ៉ាងស្រស់បំព្រងទៅវិញ៕

VJ Woonsen
កូនៗរបស់មិត្តភក្តិ VJ Woonsen
កូនៗរបស់មិត្តភក្តិ VJ Woonsen
VJ Woonsen
VJ Woonsen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]