ចក្រភពអង់គ្លេស៖ ជាក់ស្តែង ប្រហែលជាអ្នកទាំងអស់គ្នា បានស្គាល់ព្រះអង្គម្ចាស់ Harry ច្បាស់ជាង ព្រះអង្គម្ចាស់ William ដោយសារតែ ប៉ុន្មានខែមុននេះ រាជាអភិសេករបស់ព្រះអង្គម្ចាស់ Harry ជាមួយ អតីតតារាសម្តែង Meghan Markle ពិតជាកក្រើកខ្លាំងមែនទែន។ យ៉ាងណាមិញ ថ្ងៃនេះប្រិយមិត្ត បានជ្រាបច្បាស់អំពី ព្រះអង្គម្ចាស់ William វិញម្តង ព្រមជាមួយបុត្រទាំង ៣អង្គ របស់ព្រះអង្គម្ចាស់ ជាមួយព្រះនាង Kate Middleton

រូបថតក្រុមគ្រួសារព្រះអង្គម្ចាស់ william

ព្រះអង្គម្ចាស់ William ទ្រង់បានរៀបជាភិសេកជាមួយ ព្រះនាង Kate Middleton ក្នុងឆ្នាំ ២០១១ មានបុត្រចំនួន ៣អង្គ ដោយការពីខែ មេសាកន្លងទៅនេះ ព្រះនាង Kate បានប្រសូតបុត្រាមួយអង្គទៀត ដែលទើបតែប្រសិទ្ធនាម មានឈ្មោះថា ព្រះអង្គម្ចាស់ Louis។ 

ព្រះអង្គម្ចាស់ Louis និងព្រះនាង Kate

ក្នុងនោះដែរ បុត្រាទី ១ របស់ព្រះអង្គ William ព្រះអង្គម្ចាស់ Gorge មានអាយុ ៤វស្សា និងកំពុងតែមានប្រជាប្រិយភាពជាខ្លាំង ដោយសារតែព្រះអង្គ មានភាពរួសរាយរាក់ទាក់ ពូកែលេងទឹកមុខ និងមានចិត្តសប្បុរសយ៉ាងខ្លាំងចំពោះសត្វថែមទៀតផង។

ព្រះអង្គម្ចាស់ Gorge
ព្រះអង្គម្ចាស់ Gorge
ព្រះអង្គម្ចាស់ Gorge
ព្រះអង្គម្ចាស់ Gorge
ព្រះអង្គម្ចាស់ Gorge

ចំពោះបុត្រីទី២ របស់ព្រអង្គម្ចាស់វិញ ព្រះនាង Charlotte មានអាយុ ៣វស្សា មានសម្រស់ពិតជាស្អាតមិនចាញ់ ព្រះនាង Kate Middleton នោះឡើយ ព្រមទាំងពេលនេះ ព្រះនាង កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងមិនចាញ់ ព្រះអង្គម្ចាស់ Gorge នោះទេ។

ព្រះនាង Kate និងព្រះនាង Charlotte
ព្រះនាង Charlotte
ព្រះនាង Charlotte
ព្រះនាង Charlotte
ព្រះនាង Charlotte

ចំណែកឯ បុត្រាពៅ ព្រះអង្គម្ចាស់ Louis ដែល ទើបតែប្រសូតបានរយៈពេល ២ខែនោះ កំពុងតែក្លាយជាទីចាប់អារម្មណ៍មិនចាញ់បងៗនោះឡើយ ដោយកាលពីប៉ុន្មានថ្ងៃមុននេះ ព្រះអង្គទើបតែបង្ហាញខ្លួននៅពេលដែល ព្រះរាជវាំងមានកម្មវិធី ដោយគេសង្កេតឃើញថា ព្រះអង្គមានសម្រស់សង្ហាមិនចាញ់ ព្រះអង្គម្ចាស់ Gorge នោះឡើយ៕

ព្រះអង្គម្ចាស់ Louis
ព្រះអង្គម្ចាស់ Louis
ព្រះអង្គម្ចាស់ Louis
ព្រះអង្គម្ចាស់ Louis

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]