ថៃ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញរូបរាងនារីចំណាស់ម្នាក់ មានរូបរាងស្រស់ស្អាតស្រឡូនខ្លាំងមិនចាញ់តារាម៉ូដែល រីឯការតែងខ្លួនវិញក្រមុំៗសុំចាញ់។

ស្របពេលជាមួយគ្នានេះដែរ ក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ខណៈពេលដែលឃើញមុខមាត់ និងរូបរាងដ៏ស្រស់ស្អាតរបស់នាងនៅក្នុងសម្លៀកបំពាក់ហែលទឹក ថែមទាំងអ្នកលេងបណ្តាញសង្គមពិតជាចង់ដឹងពីអាយុពិតរបស់អ្នកស្រី មែនទែន ព្រោះថាអ្នកស្រី ពិតជាពូកែថែរក្សារាង សាច់សរលោងមិនចាញ់ក្មេងៗអាយុ២០ឆ្នាំប៉ុន្មាននោះទេ។

ជាមួយគ្នានេះដែរ អ្នកស្រី គឺជាជនជាតិថៃ មានឈ្មោះថា Sopit Soonthorntanasatit មានអាយុ៥៥ឆ្នាំទៅហើយ នេះបើយោងតាមគណនីហ្វេសប៊ុក ដែលអ្នកស្រី ប្រាប់ទៅកាន់មហាជន ដើម្បីបញ្ចប់ការងឿងឆ្ងល់។ យ៉ាងណាមិញ ហេតុផលជាច្រើនដែលបានធ្វើឲ្យស្ត្រីរូបនេះ មានរាងស្រឡូនមិនចាញ់ក្មេងៗ គឺនាងត្រូវថែសម្រស់បែបធម្មជាតិ ជាពិសេសគឺញ៉ាំទឹកឲ្យបានច្រើន។

ក្រោយពីបានដឹងអាយុពិតរបស់ស្រ្តីរូបនេះ ដែលគេកំពុងតែភ្ញាក់ផ្អើលពេញហ្វេសប៊ុកនោះ បានធ្វើឲ្យមហាជនជាច្រើនបើកភ្នែកធំៗគ្រប់គ្នាតែម្តង ដោយមិននឹកស្មានថាមានស្រ្តីដែលថែសម្រស់របស់ខ្លួនបានល្អបែបនេះ ទោះមានវ័យច្រើនក្តី៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត
ស្រ្តីជនជាតិថៃ ដែលល្បីរាងស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]