ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខជននៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់អន្តរជាតិ The Voice Cambodia រដូវកាលទី២ លោកឃី សុឃុន កាន់តែទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ មិនថានៅក្នុងកម្មវិធីតូច និងធំនោះទេ។

ដោយឡែក ជីវិតជាអ្នកសិល្បៈត្រូវខិតខំទាំងថ្ងៃទាំងយប់ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ក៏ដូចជារកប្រាក់កម្លៃផ្ទាល់ខ្លួន ពេលខ្លះក៏ត្រូវឃ្លាតឆ្ងាយពីគ្រួសារ និងមនុស្សដែលខ្លួនស្រលាញ់ផងដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាប្រុសរូបនេះ បានធ្វើឲ្យគូដណ្តឹងរបស់ខ្លួនរំភើបផង យំផង ខណៈពេលដែលលឺពាក្យសម្តីចេញពីមាត់របស់លោក ដោយក្នុងនោះលោកបានសុំទោសគូដណ្តឹងរបស់ខ្លួន ដែលមិនបានប្រារព្ធពិធីខួបកំណើតជាមួយគ្នានៅក្នុងឆ្នាំនេះ ដោយសារតែលោកត្រូវតែទៅរកប្រាក់ នៅក្នុងកម្មវិធីនៅខេត្តឆ្ងាយ ដូច្នោះមានតែពាក្យថាសុំទោស និងបង្ហាញក្តីស្រលាញ់ទៅតាមវីដេអូមួយនោះ។

ក្រោយពីបានទស្សនាវីដេអូនេះបានធ្វើឲ្យគូដណ្តឹងរូបស្រស់របស់ខ្លួន រំជួលចិត្តយ៉ាងខ្លាំងពេលលឺសម្តីរបស់លោកនិយាយទៅកាន់ខ្លួនបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

លោកឃី សុឃុន
លោកឃី សុឃុន
លោកឃី សុឃុន និងគូដណ្តឹង
លោកឃី សុឃុន និងគូដណ្តឹង
លោកឃី សុឃុន និងគូដណ្តឹង
សាររបស់គូដណ្តឹងរបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]