ភ្នំពេញ៖ មកទល់ពេលនេះ ស្ថានភាពជំងឺឪពុករបស់តារាចម្រៀងប្រចាំផលិតកម្មថោនលោក ករុណា ពេជ្រ នៅមិនទាន់ធូរស្បើយនៅឡើយនោះទេ។

យ៉ាងណាមិញ ចាប់តាំងពីឪពុករបស់លោក មានជំងឺបែបនេះមក គេសង្កេតឃើញថាលោក ករុណា ពេជ្រ ខំប្រឹងរកវិធីគ្រប់បែបយ៉ាង ដើម្បីព្យាបាលឪពុករបស់ខ្លួន រហូតដល់ថ្នាក់ដាក់លក់ផ្ទះនិងដីថែមទៀតផង។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះផងដែរ ផ្អែកលើគណនីហ្វេសប៊ុករបស់លោក ករុណា ពេជ្រ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញតារាចម្រៀងរូបនេះ បង្ហោះវីដេអូពីពិធីបន់ស្រន់ អារក្សអ្នកតា នៅស្រុកឪពុករបស់ខ្លួន ដើម្បីសុំឲ្យជួយឪពុកឆាប់ដឹងខ្លួន និងជាពីជំងឺ។

ទោះជាយ៉ាងណាក្តី នេះប្រហែលជាជម្រើសចុងក្រោយរបស់លោក ករុណា ពេជ្រ តាមផ្លូវងងឹត ដែលធ្វើសម្រាប់ឪពុករបស់ខ្លួន បន្ទាប់ពីព្យាបាលតាមបែបវិទ្យាសាស្រ្តពេទ្យ ព្រោះថាមួយរយៈកន្លងមកនេះ មហាជនតែងតែឃើញតារាចម្រៀងរូបនេះ ខំប្រឹងព្យាលបាលឪពុករបស់ខ្លួន តាមវិធីគ្រប់បែបយ៉ាង មិនថាតាមវិទ្យាសាស្រ្ត ឬតាមការបន់ស្រន់នោះទេ។ ក្នុងនោះដែរ បន្ទាប់ពីឃើញបែបនេះហើយ មហាជនជាច្រើនក៏បានជួយបន់ស្រន់ឲ្យឪពុករបស់លោក ឆាប់ជាពីជំងឺផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ករុណា ពេជ្រ
ពិធីបន់ស្រន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ