(ភ្នំពេញ)៖ តារាចម្រៀងប្រុស ដែលបច្ចុប្បន្នកំពុងចច្រៀង និងសម្តែងលើទឹកដីប្រទេសមហាអំណាច សហរដ្ឋអាមេរិក លោកជុំលីណូ ស្របពេលដែលទទួលបានព័ត៌មាន នៃការរងគ្រោះដោយគ្រោះធម្មជាតិ ទឹកជំនន់ដ៏កាចសាហាវ ដែលបានបំផ្លាញលំនៅដ្ឋាន និងសម្លាប់ជនជាតិជប៉ុនជាច្រើននាក់នោះ លោកបានបញ្ចេញអារម្មណ៍ពិតផ្ទាល់ខ្លួន ដោយក្តីអាណិតអាសូរ ដល់ប្រជាពលរដ្ឋជប៉ុន ទាំងនោះ។

អតីតតារាចម្រៀង ធ្លាប់មានឈ្មោះល្បី ប្រចាំផលិតកម្មសាន់ដេ លោក ជុំ លីណូ បានលើកជាសំណេរថា «ខ្ញុំអាណិតជនជាតិជប៉ុនណាស់ ហើយជប៉ុនបានជួយដល់ខ្មែរយើងច្រើនបើអាចខ្ញុំចង់ឲ្យប្រជាជនជប៉ុន មករស់នៅស្រុកខ្មែរយើង។ ជប៉ុនមានគ្រោះធម្មជាតិច្រើន ហើយនៅឆ្លៀតជួយខ្មែររាប់រយលានទៀត អាណិតដល់ពួកគាត់ណាស់»។

ផ្អែកតាមសំណេរ របស់តារាចម្រៀងប្រុសចូលចិត្ត ប្រើស្ទីលរាំបែបក្រមិចក្រមើម លោក ជុំ លីណូ បានបញ្ជាក់ទៀតថា «ខ្ញុំអាណិត និងស្រឡាញ់ប្រជាជនជប៉ុន ដូចស្រឡាញ់ប្រជាជនខ្មែរយើងអ៊ីចឹងដែរ។ សូមឲ្យជប៉ុន ផុតទុក្ខគ្រោះភ័យផងចុះ»។ មានមហាជនជាច្រើន បានសម្តែងអារម្មណ៍គាំទ្រ រួមជាមួយការផ្ញើសាររំលែកទុក្ខ ដល់ប្រជាជនជប៉ុន ដែលកំពុងតែជួបគ្រោះថ្នាក់ នៃទឹកជំនន់បណ្តាលឲ្យស្លាប់ និងរបួស។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ជុំ លីណូ ខាងលើនេះ បានធ្វើឡើងស្របពេល ដែលគេប្រទះឃើញជនជាតិជប៉ុនមួយក្រុម ជាក្រុមមូលនិធិ Ivusa បានឈររៃអង្គាសប្រាក់ ដើម្បីជួយដល់ក្មេងៗនៅកម្ពុជា ខណៈដែលតំបន់ភាគខាងនិរតី នៃប្រទេសជប៉ុនភ្លៀង នៅបន្តធ្លាក់ខ្លាំងបង្កឲ្យមានគ្រោះ បាក់ស្រុតដី និងទឹកជំនន់បណ្តាល ឲ្យមានការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងជាច្រើន ហើយចំនួនជនរងគ្រោះក៏បានកើនឡើង ផងដែរ។

សូមបញ្ជាក់ថា ខណៈទឹកជំនន់នៅប្រទេសជប៉ុនស្រកចុះ និងអាកាសធាតុចាប់ផ្តើមប្រសើរឡើងវិញ ក្រោយពីរយៈពេលមួយសប្តាហ៍ នៃគ្រោះទឹកជំនន់ដ៏មហាប្រល័យ នៅតាមបណ្តាខេត្តភាគខាងលិចប្រទេសជប៉ុននោះ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានប្តេជ្ញាធរថា នឹងបង្កើនថវិកាជំនួយសម្រាប់ស្រោចស្រង់ តំបន់រងគ្រោះទាំងអស់ឡើងវិញ ខណៈចំនួនមនុស្សស្លាប់គិតត្រឹមល្ងាចថ្ងៃសុក្រនេះ គឺជាង ២០០នាក់ និងរាប់សិបនាក់ទៀតបន្តបាត់ខ្លួន៕

ជុំ លីណូ ​
​​ប្រជាជន​​ជប៉ុន កំពុង​ជួប​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ
​​ប្រជាជន​​ជប៉ុន កំពុង​ជួប​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]