ភ្នំពេញ៖ ក្រោយពីបានដឹងពីទុក្ខលំបាករបស់តារាចម្រៀងដ៏ល្បីឈ្មោះ ម្ចាស់បទ«សុំមេមាន់មួយ» លោកចាន់ សម័យ ដែលបានលាក់ទុកជាច្រើនឆ្នាំ ធ្វើឲ្យមហាជនជាច្រើនក្តុកក្តួលនៅក្នុងអារម្មណ៍យ៉ាងខ្លាំង ដោយមិននឹកស្មានថាលោកធ្លាក់ខ្លួនលំបាកបែបនេះ ថែមទាំងមានជំងឺប្រចាំកាយទៀតផង។

រឿងមួយនេះ មានតែមនុស្សម្នាក់តែប៉ុណ្ណោះ ដែលបានដឹងរឿងនេះ ដោយសារតែការអាណិតដល់អ្នកសិល្បៈដូចគ្នាតារាស្រីម្នាក់ ក៏បានដាច់ចិត្តទម្លាយរឿងពិតប្រាប់ដល់មហាជនតាមរយៈ តារាជើងចាស់អ្នកនាងស៊ិន ឧត្តមផល្លា ទើបបានប្រែក្លាយជារឿងដ៏សោកស្តាយយ៉ាងខ្លាំង រហូតមកដល់ពេលនេះ។

ស្របពេលជាមួយគ្នានេះ តារាស្រីរូបនេះក៏បានបញ្ចេញមុខហើយ ដោយនាងមានឈ្មោះថា គង់ ច័ន្ទសូរិយា ដែលជាតារាចម្រៀងជើងចាស់មួយរូបផងដែរ និងជាតារារួមជំនាន់ជាមួយនឹងលោកចាន់ សម័យ ម្នាក់។

ជាមួយគ្នានេះដែរ ក្រោយពីបានប្រាប់ការពិតទៅកាន់មហាជន ទើបធ្វើឲ្យមហាជនចងចាំម្ចាស់បទ«សុំមេមាន់មួយ» រូបនេះ និងដឹងពីទុក្ខលំបាកដែលខ្លួនបានលាក់មិនប្រាប់អ្នកដទៃជាច្រើនឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោមនេះ

ចាន់ សម័យ
ចាន់ សម័យ
គង់ ច័ន្ទសូរិយា ដែលប្រាប់ពីរឿងតារារូបនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]