កំពង់ស្ពឺ ៖ សកម្មភាពថោកទាបមួយ បានកើតឡើងពីសំណាក់ បុរសម្នាក់ជាឪពុក ចុង បានចាប់រំលោភកូនស្រីដើមរបស់ខ្លួន ចំនួន ២នាក់ បានសម្រេចហើយរត់ទៅកោរ សក់បួស នៅវត្ដ ប៉ុន្ដែ អំពើថោកទាបខាង លើនេះ មិនបានរួចផុតពីសំណាញ់ច្បាប់ឡើយ ពោលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនតែ ម្ដងទៅ ។

អំពើដ៏ថោកទាប ពីសំណាក់បុរសឪចុង រូបនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១២ វេលាម៉ោង១ និង៣០នាទី រំលងអាធ្រាត្រ នៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ។

យោងតាមមន្ដ្រីនគរបាល កណ្ដាលយុត្ដិ ធម៌នៃស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា បុរស វេច វុន អាយុ ៤៦ឆ្នាំ រស់ នៅភូមិឃុំកើតហេតុខាងលើ កាលពីយប់ ថ្ងៃទី១៣ ខែមីនា វេលាម៉ោង ១ និង៣០ នាទីរំលងអាធ្រាត្រ បានធ្វើសកម្មភាពចាប់ រំលោភកូនស្រីចុងរបស់ខ្លួន២នាក់ ដែលត្រូវ ជាបងប្អូនបង្កើតបានសម្រេច រួចរត់ទៅកោរ សក់បួសនៅវត្ដត្រពាំងព្នៅ ប៉ុន្ដែ ត្រូវសមត្ថ កិច្ចធ្វើការឃាត់ខ្លួន ក្រោយពីទទួលបានពាក្យ បណ្ដឹងរបស់ម្ដាយកុមារីទាំង ២នាក់ ។

យោងតាមមន្ដ្រីនគរបាលបានបន្ដថា កុមារីរងគ្រោះទី១ ឈ្មោះ ហ.ល.ណ អាយុ ១១ឆ្នាំ ត្រូវជាបង និងប្អូនស្រីឈ្មោះ ហ.ស អាយុ ៧ឆ្នាំ។ មន្ដ្រីនគរបាលបានរៀបរាប់ថា នៅវេលាម៉ោងកើតហេតុខណៈដែលកុមារី ទាំង ២ កំពុងដេកលក់ស្កប់ស្កល់នៅលើផ្ទះ ស្រាប់តែឪពុកចុងរូបនេះ បានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីទាំង ២ បានសម្រេច ។ ក្រោយពីភ្ញាក់ពីដំណេក ក្មេងស្រីទាំង ២ ដោយឈឺប្រដាប់ភេទរបស់ខ្លួនយ៉ាងខ្លាំង ទើបរៀបរាប់ប្រាប់ម្ដាយ ពីដំណើររឿង រួច ហើយម្ដាយដោយមានភាពខឹងសម្បារ ក៏ បានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចទើបឈាន ទៅដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះ ដែលបានកោរសក់ សុំព្រះសង្ឃបួសនៅវត្ដ ត្រពាំងព្នៅ ។ 
យោងតាមមន្ដ្រីនគរបាល បានឱ្យដឹង ទៀតថា ក្រោយការឃាត់ខ្លួនជនសង្ស័យរូប នេះត្រូវបានយកទៅឃុំនៅការិយាល័យ កណ្ដាលយុត្ដិធម៌ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ ៖ ជ័យ សំរ៉ុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]