ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពីស្ថានភាពរស់នៅបច្ចុប្បន្នរបស់ តារាចម្រៀងចាស់ឆ្នាំ លោក ចាន់ សម័យ ត្រូវបានបើកបង្ហាញជាសារធារណៈ ពីភាពកម្សត់កម្រ ធ្វើឲ្យទស្សនិកជន ជាពិសេស មិត្តសិល្បៈរួមអាជីពមានក្ដីអាណិតអាសូរតារារូបនេះជាខ្លាំង។

ក្នុងនោះ ក៏មានសប្បុរសជនជាច្រើន បានជួយជាអំណោយ រួមទាំងថវិការមួយចំនួន ដើម្បីសម្រួលការលំបាក ក្នុងបន្ទុកគ្រួសាររបស់លោកផងដែរ។

ជាក់ស្ដែង ក្រឡេកមកចាប់អារម្មណ៍ រូបសម្រស់របស់តារាចម្រៀងរូបនេះវិញ ហាក់បីដូចជាមានសភាពទ្រុឌទ្រោម ខណៈពេលជំងឺលោក កាន់តែឈឺខ្លាំងឡើងដូចគ្នា។

ប៉ុន្តែអ្វីដែលគួរឲ្យសរសើរនោះ ចំពោះទឹកដមសំឡេងរបស់លោក ចាន់ សម័យ គឺអាចនិយាយបានថានៅតែពីរោះ បើទោះជាលោកខានច្រៀងអស់ពេលច្រើនឆ្នាំហើយក៏ដោយ។ នេះបើយោងតាមវីដេអូ ដែលគេបានចែកចាយលើបណ្ដាញសង្គម ឲ្យឃើញពីការបកស្រាយចម្រៀងចាស់របស់លោក ដែលមានចំណងជើងថា «មិនស្រលាញ់អូនមិនបាន» 

គួររម្លឹកដែលថា លោក ចាន់ សម័យយ ធ្លាប់ជាតារាចម្រៀងប្រចាំផលិតកម្មព្រះវិហារ ដែលកាលនោះ លោកបានសាងស្នាដៃតាមរយៈបទចម្រៀងល្បីៗជាច្រើនដូចជា៖ «សុំមេមាន់មួយ» «ស្តង់ដាស្រីស្អាត»  រួមទាំងបទ «មិនស្រលាញ់អូនមិនបាន» នេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]