(ភ្នំពេញ)៖ ទន្ទឹមនឹងការបែកធ្លាយ ដំណឹងភ្ជាប់ពាក្យរបស់តារាស្រី ប្រចាំផលិតកម្ម ថោន កញ្ញា នីរ័ត្ន ជាមួយនឹងអនិកជនខ្មែរ រស់នៅប្រទេសអូស្រា្ដលីរួចមក ថ្មីៗនេះ ស្រាប់តែបែកធ្លាយដំណឹងទៀតថា តារាស្រីសម្បុរស្រអែមរូបនេះ ត្រៀមចេញទៅរស់នៅប្រទេសអូស្រ្ដាលី តាមអនាគតស្វាមី ហើយក៏ត្រៀមបោះបង់ការងារសិល្បៈ ទាំងស្រុងនៅក្នុងប្រទេសកំណើត របស់ខ្លួនផងដែរ។

ជាក់ស្ដែង បើតាមប្រភពជិតស្និទ្ធនឹងកញ្ញា នីរ័ត្ន បានបង្ហើបប្រាប់ Khmertalking ឲ្យដឹងថា រយៈពេលមិនយូរទេ ម្ចាស់បទ «វ៉ល់វ៉ល់» រូបនេះ នឹងចាកចេញទៅរស់នៅ ប្រទេសអូស្រា្ដលី តាមគូដណ្ដឹងរបស់នាង ដែលប្រហែលជាអាចនឹងរៀបអាពាហ៍ពិពាហ៍ នៅទីនោះតែម្ដង។ ជាមួយគ្នានេះផងដែរ មានការបង្ហើបបន្តទៀតថា នាងបានរៀបចំសំណុំឯកសារ រួចរាល់អស់ហើយ ពោលគឺនៅចាំតែថ្ងៃចាកចេញ តែប៉ុណ្ណោះ។ នៅពេលដែលបានទៅរស់នៅឯបរទេស តារាចម្រៀង នីរ័ត្ន អាចបោះបង់ចោលសិល្បៈ ដោយឈប់បញ្ចេញចម្រៀង ឲ្យអ្នកគាំទ្ររបស់នាង បានស្ដាប់តទៅទៀតហើយ។

ក្រោយពេលភ្ជាប់ពាក្យភ្លាម គូដណ្ដឹងរបស់ នីរ័ត្ន ឡើងយន្តហោះ ទៅប្រទេសអូស្ដ្រាលីភ្លាម ដោយមានការជូនដំណើរពីសំណព្វចិត្ត អនាគតភរិយាជាទីស្រឡាញ់។ មានអ្នកគាំទ្រមួយចំនួន បានជូនពរដល់ តារាចម្រៀងខាងលើឲ្យមានសុភមង្គល ជាមួយនឹងជីវិតថ្មី នៅលើទឹកដីប្រទេសអូស្រា្ដលី។ បើទោះបីជា នីរ័ត្ន មានឈ្មោះបោះសំឡេង ជាមួយនឹងវិស័យសិល្បៈ អស់មួយរយៈពេលវែងគួរសមក្ដី ប៉ុន្តែគេសម្គាល់ឃើញថា បទចម្រៀងនីមួយៗរបស់នាង ហាក់ទទួលបានការគាំទ្រគួរសម ពីមហាជន។

យ៉ាងណាមិញ នេះមិនមែនជាលើកដំបូងនោះទេ ដែលបានឃើញអ្នកសិល្បៈ ចងភ្ជាប់និស្ស័យជាមួយអនិកជនខ្មែរនៅឯបរទេស ខណៈកាលពីកន្លងមក មានតារាសម្ដែងជាច្រើន បានបោះបង់អាជីពសិល្បៈ ដែលខ្លួនស្រឡាញ់ ទៅកសាងជីវិតថ្មីនៅលើទឹកដីបរទេស រហូតទទួលបានចំណងដៃកូនប្រុសស្រីជាច្រើន។ ជាក់ស្ដែងមានដូចជា អ្នកនាង ដាញ់ ម៉ូនីកា, អ្នកនាង គឹម លីហ្សា,អ្នកនាង សារាយ សក្ខណា, អ្នកនាង អឿន ដាលីស និងសុខ ច័ន្ទណានូ ជាដើម៕

នីរ័ត្ន
នីរ័ត្ន
នីរ័ត្ន
នីរ័ត្ន
នីរ័ត្ន
នីរ័ត្ន
នីរ័ត្ន
នីរ័ត្ន
នីរ័ត្ន

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ