មេឆ្កែមួយក្បាលបានបង្កើត កូនចំនួន១២ក្បាលជូនម្ចាស់របស់វា ជាអំណោយមុនបុណ្យណូអែល។

ឆ្កែញីមួយក្បាលនេះមានឈ្មោះថា លូស៊ី អាយុ ៣ឆ្នាំ  បានកើតកូននៅផ្ទះម្ចាស់វានៅ Rochdale ប្រទេសអង់គ្លេស។ អ្នកស្រី Thompson ដែលជាម្ចាស់របស់ លូស៊ី មានប្រសាសន៍ថា គាត់ពិតជាភ្ញាក់ផ្អើលណាស់ នៅពេលដែលគាត់ជួយសំរាលកូនឲ្យមេឆ្កែរបស់គាត់ ហើយកូនឆ្កែចេះតែចេញមកមិនឈប់ សរុបមានចំនួនដល់ទៅ ១២ក្បាល ហើយអ្វីដែលចំលែកនោះ ពួកគេទាំងនោះមានសម្បុលខ្មៅ គឺមិនដូចនឹងសម្បុលរបស់ លូស៊ី ដែលជាមេរបស់ពួកវានោះទេ។ អ្នកស្រី Thompson បានដឹងថាលូស៊ី មានទំងន់ពេលនាងមានអាយុ ១៨ខែ ប៉ុន្ដែមិនដឹងឆ្កែមួយណា បានធ្វើឲ្យឆ្កែរបស់គាត់មានផ្ទៃពោះទេ។ សូមប្រាប់ថាកូនឆ្កែទាំងអស់នេះបានកើត កាលពីថ្ងៃទី១២ ខែធ្នូ ២០១២។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]