ភ្នំពេញ៖ កំពូលអ្នកប្រដាល់អាស៊ី សញ្ជាតិហ្វីលីពីនលោក Manny Pacquiao ម្ចាស់ខ្សែក្រវាត់ពិភពលោក ៨ ស្ថាប័នបាន ត្រលប់មកប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកដែលការប្រកួតនឹងធ្វើឡើង នៅថ្ងៃអាទិត្យស្អែកនេះហើយ។

ម្ចាស់ខ្សែក្រវាត់ WBA WELTERWIGHT លោក Matthysse នឹងត្រូវការពារខ្សែក្រវាត់ពីលោក Pacquiao ដែលជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនធ្លាប់មាន គឺការជួបគ្នាប្រយុទ្ធដណ្ដើមខ្សែក្រវាត់ពិភពលោក WBA WELTERWIGHT CHAMPIONSHIP រវាងកំពូលស្ដេចប្រដាល់ប្រចាំទ្វីបអាស៊ីខ្លាកំណាចលេខមួយ លោក Pacquiao ជាមួយអធិរាជដៃម៉ាស៊ីនលោក Matthysse នេះផ្ទាល់តែម្តង។ 

ការប្រកួតនឹងមានការផ្សាយ បន្តផ្ទាល់ផ្តាច់មុខពិសេសនៅកម្ពុជាផងដែរតាមរយៈទូរទស្សន៍ហង្សមាស HDTV នៅថ្ងៃអាទិត្យស្អែកនេះ វេលាម៉ោង ៨ ព្រឹក។

រង់ចាំទស្សនាទាំងអាស់គ្នាថាតើកីឡាករដ៏ល្បីល្បាញពេញទ្វីបអាស៊ីលោក Pacquiao នឹងទទួលបានជោគជ័យ ដែរឬទេ? កុំភ្លេចស្អែកម៉ោង ៨ ព្រឹក លើប៉ុស្តិ៍ហង្សមាស HDTV ៕

ការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]