ហ្វីលីពីន៖ ស្តេចប្រដាល់ប្រចាំទ្វីបអាសុីកីឡាករ Manny Pacquiao នឹង​ត្រូវវិលមកចូលសង្វៀន​ប្រកួតដើម្បីដណ្ដើម​ខ្សែ​ក្រវាត់​ WBA world welterweight ជាមួយ​កីឡាករ​​អាហ្សង់ទីន Lucas Matthysse នៅ​ថ្ងៃ​ស្អែកនេះ ក្រោយពីការប្រកួតចុងក្រោយរបស់គេបានចាញ់អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn ។

Manny Pacquiao និង Lucas Matthysse

សូមបញ្ជាក់ថា ការ​ប្រកួត​រវាងស្តេចប្រដាល់ដែលមានឈ្មោះក្រៅថា Pac-Man និងអ្នកប្រដាល់ The Machine រូបនេះ​នឹង​រៀបចំឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។ សម្រាប់​ម៉ោង​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៨​ ព្រឹក​តទៅ​។

គួររំលឹកផងដែរថា បន្ទាប់​ពី​ចាញ់ការប្រកួតរបស់​អ្នក​ប្រដាល់​អូស្ត្រាលី Jeff Horn កាល​ពី​ឆ្ នាំ​២០១៧ កន្លងទៅ នេះគឺ​ជា​ការ​ឡើង​​សង្វៀន​លើក​ដំបូង​ហើយរបស់​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីនរូបនោះនៅទីក្រុងកូឡាឡាំពួរ​។​

Manny Pacquiao
Lucas Matthysse

សម្រាប់​អនាគត​​របស់អតីត​ម្ចាស់​ជើង​ឯក​ ៨​ ប្រភេទ​ទម្ងន់​រូបនេះវិញគេបានបញ្ជាក់​ថា ក្រោយពីចប់​ប្រកួត​នេះ​ទៅគេនៅ​មិន​ទាន់ចង់​ចូល​និវត្តន៍​នោះទេ ថ្វីត្បិតតែ​វ័យ​ជិតដល់ ៤០ ហើយក៏​ដោយ។ គេ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ចាំ​រូប​គេ បន្ទាប់​ពី​បញ្ចប់​អាជីព ក្នុង​នាម​ជា​មនុស្ស​ល្អ​ម្នាក់ផងដែរ៕

Manny Pacquiao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]