ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះអ្នកនាង Vicki Sunisa បច្ចុប្បន្ននេះទោះបីជាបានរៀបការ និងមានកូនរួចទៅហើយក្តី ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាងនៅក្នុងសង្គមសិល្បៈ នៅតែមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនទូទៅ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ តារាសម្តែងអ្នកនាង Vicki Sunisa ក៏ស្រាប់តែបានបង្ហាញវត្តមានរបស់ខ្លួននៅលើទឹកដីកម្ពុជា មកដើរលេងកម្សាន្តនៅម្តុំវិមានឯករាជ្យក្នុងទីក្រុងភ្នំពេញយ៉ាងសប្បាយរីករាយ។

ទន្ទឹមនឹងនេះដែរ គេក៏ឃើញកញ្ញា ថន លក្ខិណា បានជួបជាមួយនឹងអ្នកនាង Vicki Sunisa ថតរូបលេងជាមួយគ្នា យ៉ាងស្រស់ស្អាតផងដែរនៅវិមានឯករាជ្យ ដោយនៅលើហ្វេសប៊ុករបស់កញ្ញា ថន លក្ខិណា ក៏បានបង្ហោះប្រាប់ថា «ជួប Idol ដោយចៃដន្យ» ៕

ទស្សនារូបភាពខាងក្រោមនេះរបស់តារាសម្តែងស្រី Vicki Sunisa នៅក្នុងទីក្រុងភ្នំពេញ៖  

ថន លក្ខិណា និង Vicki នៅវិមានឯករាជ្យ
ថន លក្ខិណា និង Vicki នៅវិមានឯករាជ្យ
ថន លក្ខិណា និង Vicki នៅវិមានឯករាជ្យ
ថន លក្ខិណា និង Vicki នៅវិមានឯករាជ្យ
Vicki Sunisa នៅវិមានឯករាជ្យ
តារាសម្តែងស្រី Vicki Sunisa
តារាសម្តែងស្រី Vicki Sunisa
តារាសម្តែងស្រី Vicki Sunisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]