អ៊ុយក្រែន៖ បុរសជនជាតិអ៊ុយក្រែនម្នាក់ត្រូវបានចាប់ខ្លួន ក្រោយរងការចោទប្រកាន់ពីបទ រំលោភកូនស្រីខ្លួនឯង ដែលមានអាយុទើបតែ៨ខែ និងថែមទាំងបានថតរូបនៃសកម្មភាពរួមភេទ យកទៅលក់ចែកចាយឲ្យគេហទំព័រអាសអាភាសរបស់អូស្រ្តាលីថែមទៀត (ឬវេបសាយសិចរបស់អូស្រ្តាលី) ។

ឪពុកតិរច្ឆានដែលបានចាប់ខ្លួនក្នុងផ្ទះ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យជាឪពុកខាងលើនេះ មានអាយុ២៧ឆ្នាំ មកពីតំបន់ Zhytomyr Oblast នាទីក្រុង Berdychiv ប្រទេសអ៊ុយក្រែន និងមិនត្រូវបានខាងសមត្ថកិច្ចបញ្ចេញអត្តសញ្ញាណ ដោយសារតែជននេះ បានយករូបភាពអាសអាភាសរំលោភសេពសន្ទវៈលើកូនស្រីតូចខ្លួនឯង ទៅលក់ឲ្យវេបសាយក្តៅសាច់ ដែលជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ព្រមទាំងជនរងគ្រោះជាកូន ពិសេសងាយនឹងអ្នកលេងអ៊ីនធើណែតស្វែងរកឃើញ។ 

ជនសង្ស័យជាឪពុកលោភកាមរូបនេះ ក៏ធ្លាប់ត្រូវបានគេដឹងថា មានមុខរបរជាអតីតទាហានម្នាក់ ប៉ុន្តែត្រូវបានឈរជើង ក្រោយជួបឧបទ្ទវហេតុ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរពេលបំពេញការងារ ស្ថិតនៅក្នុងតំបន់ភាគខាងកើត ប្រទេសអ៊ុនក្រែន នាកំឡុងឆ្នាំ២០១៤។  

រូបភាពដែលលក់ក្នុងវែបសាយអាសអាភាស

ប្រភពដដែលបន្តថា ក្រោយពីរឿងរ៉ាវ និងរូបភាពនៃការប្រព្រឹត្តអំពើអនាចារលើកូនស្រីបង្កើតខ្លួនឯង ត្រូវបានគេរកឃើញនៅលើការផ្សព្វផ្សាយរបស់វេបសាយអាសអាភាស របស់ប្រទេសអូស្រ្តាលី ប៉ូលីសក៏បានធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនបុរសជ​ាឪពុកខាងលើនេះ បាននៅក្នុងផ្ទះទាំងព្រឹកព្រលឹមតែម្តង ទាំងស្ថិតក្នុងស្ថានភាពកំពុងតែគេងលង់លក់មានតែខោក្នុងមួយ។

ចំណែកឯ ស្រ្តីជាប្រពន្ធ ក្រោយដឹងរឿងបានសម្ដែងការភ្ញាក់ផ្អើល ភ័យតក់ស្លុត និងរន្ធត់ចិត្តជាខ្លាំង ស្ទើរតែមិនអាចទទួលយកបាន នូវរឿងរ៉ាវដែលបានកើតឡើង។ 

បន្ថែមពីនេះ មហាជន និងអ្នកលេងបណ្តាញសង្គម ក៏បានសម្តែងការហួសចិត្ត និងផ្ទុះកំហឹងយ៉ាងខ្លាំង ចំពោះបុរសជាឪពុកដែលមានចិត្តសាហាវព្រៃផ្សៃ ជាងសត្វធាតុរូបនេះ និងថែមទាំងទាមទារឱ្យដាក់ទោសឱ្យធ្ងន់ធ្ងរទៀតផង។

ជាមួយគ្នានេះដែរ បើតាមការឱ្យដឹងពីអនុប្រធាននាយកដ្ឋានផ្នែកឧក្រិដ្ឋកម្មអ៊ីនធើណែត ប្រចាំប្រទេសអ៊ុយក្រែន លោក Vitaly Chubaevsky បានមានប្រសាសន៍ថា បុរសជាឪពុកចិត្តតិរច្ឆានខាងលើនេះ បានលបលួចធ្វើសកម្មភាពរំលោភលើកូនស្រីបង្កើតខ្លួនឯង ដែលមានអាយុទើបតែ៨ខែ និងថែមទាំងបានថតសកម្មភាពព្រៃផ្សៃទាំងនោះ ដាក់ក្នុងទូរស័ព្ទដៃស្មាតហ្វូនរបស់ខ្លួន នៅគ្រាដែលប្រពន្ធមិននៅផ្ទះ។

បន្ថែមពីនេះ ប៉ូលីសក៏បានរកឃើញភស្តុតាងជាក់ស្តែងមួយចំនួនទៀតមានជា រូបភាព និងវីដេអូឃ្លីប នៅក្នុងទូរស័ព្ទដៃ និងកំព្យូរទ័រយួរដៃរបស់ជនសង្ស័យខាងលើនេះ ដែលនឹងមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។

គួរឲ្យដឹងផងដែរថា យោងតាមប្រភព ជនសង្ស័យជាឪពុកអាចនឹងប្រឈមមុខ ជាប់ពន្ធធនាគាររយៈពេល ១៥ឆ្នាំ ប្រសិនជាទោសកំហុសត្រូវបានគេរកឃើញ បន្ទាប់ពីការធ្វើការស្រាវជ្រាវលម្អិតត្រូវបានបញ្ចប់ ៕   

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]