ក្រូអាត៖ នាយករដ្ឋមន្ត្រីរបស់ប្រទេសក្រូអាតលោក Andrej Plenkovic បានធ្វើរឿងដែលគួរឲ្យចាប់អារម្មណ៏មួយ ដោយលោកបានពាក់អាវក្រុមជម្រើសជាតិក្រូអាតចូលរួមក្នុងកិច្ចប្រជុំមួយកាលពីម្សិលមិញ ហើយលោកក៏បានប្រាប់ដល់មន្រ្តីរបស់លោកឲ្យទៅចូលរូមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលក្រូអាតនឹងត្រូវជួបក្រុមមាន់គោកបារាំងនៅថ្ងៃស្អែកនេះ។

Andrej Plenkovic

គួរឲ្យដឹងផងដែរថា លោកនាយករដ្ឋមន្ត្រីក្រូអាត Plenkovic ក៏ធ្លាប់បានទៅចូលរួមទស្សនាការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយផ្ទាល់ម្តងរូចមកហើយ កាលពីក្រុមអង់គ្លេសជួបនឹងក្រុមជម្រើសជាតិក្រូអាតរបស់លោក ដែលពេលនោះក្រូអាតបានវាយបកដើម្បីយកឈ្នះក្នុងលទ្ធផល ២-១ ក្នុងវគ្គបន្ថែមម៉ោង ១៥ នាទី ២ ដងទៅលើក្រុមតោកំណាច។

លោកនាយករដ្ឋមន្ត្រីដែលបានចូលកាន់ដំណែងនៅក្នុងអាណត្តិទី១២ នេះបានលើកឡើងថា៖ «ទោះបីជាក្រូអាតជាប្រទេសតូចមួយមែនតែជោគជ័យមួយនេះគឺបង្ហាញយ៉ាងច្បាស់ថាយើងមានបេះដូងធំទូលាយ ភាពក្លាហាន និងសេចក្ដីខិតខំប្រឹងប្រែងយ៉ាងអស្ចារ្យ ហើយក្រុមបាល់ទាត់ជំនាន់ថ្មីនេះបានដើរលឿនមួយកម្រិតទៀតលើជំនាន់ ១៩៩៨ កន្លងមក។ ក្រូអាតពេលនេះពិតជាក្លាយជាក្រុមបាល់ទាត់ដ៏ខ្លាំងមួយ។ ហើយខ្ញុំសូមស្នើដល់សមាជិកនៃគណៈរដ្ឋមន្រ្តីទាំងអស់ មេត្តាអញ្ចើញទៅផ្តល់កេរ្តិ៍យសដល់ក្រុមបាល់ទាត់ជម្រើសជាតិយើងផង ព្រោះពួកគេបានខិតខំដើម្បីប្រទេសរបស់យើងដូច្នេះយើងគួរតែធ្វើការតបស្នងទៅពួកគេវិញ»។

Andrej Plenkovic

សូមបញ្ជាក់ថា វគ្គផ្ដាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៥ ខែកក្កដា ស្អែកនេះ ខណៈដែលក្រុមជម្រើសជាតិក្រូអាត ក៏ធ្លាប់ចាញ់ក្រុមបារាំងក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីឆ្នាំ ១៩៩៨ ម្តងរូចហើយ ក្នុងលទ្ធផលជាផ្លួវកាណ៍គឺ ១-២ ហើយទីបំផុតបានលេខ ៣ ក្នុងការបង្ហាញខ្លួននៅ World Cup លើកទី ១ របស់ពួកគេនោះ៕

Andrej Plenkovic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]