រុស្ស៊ី៖ ការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០១៨ បានខិតជិតដល់ទីបញ្ចប់ហើយ ដោយយប់នេះគឺជាការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងក្រុមជម្រើសជាតិបែលហ្ស៊ិក នៅវេលាម៉ោង ៩យប់។ 

បែលហ្ស៊ិក Vs អង់គ្លេស

បែលហ្ស៊ិក និងអង់គ្លេស គឺធ្លាប់បានជួបគ្នាម្ដងរួចហើយក្នុងព្រឹត្ដិការណ៍នេះ ដោយពេលនោះគឺបែលហ្ស៊ិក យកឈ្នះអង់គ្លេស ១-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុ។ បែលហ្ស៊ិក បានបរាជ័យលើក្រុមជម្រើសជាតិបារាំងក្នុងលទ្ធផល ១-០ ខណៈអង់គ្លេស ចាញ់ក្រូអាត ២-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

អង់គ្លេស មានកំណត់ត្រាល្អនៅពេលជួបបែលហ្ស៊ិក ដោយ២១ដងជួបគ្នា គឺអង់គ្លេស យកឈ្នះ១៥ដង ទៅហើយ។ ប្រទេសទាំង២នេះ ជួបគ្នាបាន៣ដងហើយ ក្នុងព្រឹត្ដិការណ៍មួយនេះ ដោយលើកដំបូងស្មើគ្នា ៤-៤ កាលពីឆ្នាំ១៩៥៤ លើកទី២អង់គ្លេស ឈ្នះ ១-០ ឆ្នាំ១៩៩០ និងលើកចុងក្រោយបែលហ្ស៊ិក ឈ្នះ ១-០ វិញនៅឆ្នាំ២០១៨ នេះ។

ចាំមើលថាតើយប់នេះ រវាងបែលហ្ស៊ិក និងអង់គ្លេស ក្រុមណានឹងទទួលបានចំណាត់ថ្នាក់លេខ៣?  

បែលហ្ស៊ិក Vs អង់គ្លេស
បែលហ្ស៊ិក Vs អង់គ្លេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]