អ៊ីតាលី៖ Juventus បានចំណាយលុយយ៉ាងច្រើន ដើម្បីទិញតារាឆ្នើម Cristiano Ronaldo ពីក្រុម Real Madrid ក្នុងតម្លៃដល់ទៅ ៩៩.៣លានផោន (១៣១លានដុល្លារអាមេរិក) ប៉ុន្ដែនាពេលនេះ ពួកគេបានមើលឃើញពីផលចំណេញពីការទិញរូបគេបាត់ទៅហើយ។ 

Ronaldo ផ្ទេរទៅ Juventus

កាលពីថៃ្ងអង្គារ ព័ត៌មានផ្លូវការបានប្រកាសថា Ronaldo បានចាកចេញពីក្រុមយក្សអេស្ប៉ាញ ក្រោយពីចំណាយពេល៩ឆ្នាំ ទៅចូលរួមជាមួយក្រុមយក្សអ៊ីតាលី ហើយរូបគេនឹងទទួលបានប្រាក់ដល់ទៅ ៣០លានអឺរ៉ូ (៣៣លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំនៅរដ្ឋធានី Turin។

យ៉ាងណាមិញ ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលក្រុម Juventus ប្រកាសដាក់លក់អាវរបស់ខ្លួនដែលមានឈ្មោះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ គឺមានការកម្មង់ក៏ដូចជាការទិញរហូតដល់ទៅ ៥២០០០០អាវ ដោយក្នុងអាវ១ គឺមានតម្លៃ ១០៥អឺរ៉ូ (១១៨ដុល្លារអាមេរិក)។ 

អាវ Ronaldo

Ronaldo នឹងធើ្វការប្រកាសជាផ្លូវការក្នុងនាមជាកីឡាកររបស់ Juventus នៅដើមសប្ដាហ៍ក្រោយនេះ ខណៈសព្វថៃ្ងរូបគេ និងក្រុមគ្រួសារកំពុងលំហែកាយនៅក្នុងប្រទេសក្រិច៕ 

អាវ Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]