បារាំង៖ ខ្សែបម្រើរបស់ក្រុមជម្រើសជាតិបារាំងកីឡាករ Paul Pogba បាន​លើកឡើងថា​ក្រុម​របស់គេនឹងមិន​ធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមម្តងទៀតនោះទេ ជាពិសេសគឺគេមិនបណ្ដោយ​ឲ្យ​ប្រវត្តិសាស្ត្រ​ចាញ់នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កើត​មានឡើង​ម្ដង​ទៀត​ឡើយ។

Paul Pogba

គួររំលឹកផងដែរថា ក្រុម​មាន់គក​បារាំងបាន​ឡើង​ដល់វគ្គ​ផ្ដាច់ព្រ័ត្រ​នៃព្រឹត្តិការណ៍ Euro ឆ្នាំ​ ២០១៦ ប៉ុន្តែ​ពួកគេត្រូវ​ខកចិត្ត​ទៅវិញ ក្រោយ​ពីចាញ់​ក្រុមភ្ញៀវព័រទុយហ្គាល់ក្នុងលទ្ធផល ១-០ នៅ​លើ​ទឹកដី​ខ្លួន​ឯង។ 

យ៉ាង​ណា​មិញ ក្រោយ​ពីពួកគេបានទម្លាក់ក្រុមជម្រើសជាតិប៊ែលហ្សុិក​ ដើម្បីបានឱកាសឡើង​មកកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup នេះខ្សែ​បម្រើ​របស់ក្លិបបិសាចក្រហម​ Manchester United បាន​ប្ដេជ្ញាចិត្តថាគេនឹង​មិន​ធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមជាលើកទី ២ នោះទេ ហើយ​គេនឹងមិនឲ្យរឿងដ​ដែលនោះ​កើត​មាន​ឡើងជាថ្មីម្តងទៀតឡើយ។​

អតីតខ្សែបម្រើឆ្នើមរបស់ក្លិប Juventus រូបនោះបាននិយាយថា៖ «ខ្ញុំ​មិន​កុហកអ្នកទាំងអស់គ្នា​ទេ​ កាល​​ពី Euro ២០១៦ កន្លងទៅ​យើង​​គិត​ខុស​ដោយថា​ជើង​ឯក​គឺ​ច្បាស់​ជា​បាន​មកលើ​ក្រុមបារាំង​ហើយក្រោយ​ឈ្នះ​អាល្លឺម៉ង់​ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​មេរៀន​ដ៏​ជូរចត់​បំផុតសម្រាប់ពួកយើង។ សម្រាប់​ខ្ញុំ​វិញពេល​នេះ​​គឺជាពេលដែលខ្ញុំមិន​មែន​ជា​ក្រុម​មួយដែលមាន​ភាគរយ​ខ្ពស់ដើម្បីឈ្នះ​ខ្ពស់នោះ​ទេ តែយើងនឹងខំប្រឹងប្រែងឲ្យអស់តែម្តង។ ហើយយើងក៏​មិន​ភ្លេច​ឡើយ​នូវចំណុច​ខ្វះខាត​តាំង​ពី​ប្រកួត​ដំបូងមក យើងនឹងបន្តលេង​ដោយសហការ​គ្នា​ឲ្យបាន​ល្អ ដូច្នេះ​ខ្ញុំសន្យាថានឹងមិនធ្វើឲ្យអ្នកទាំងអស់គ្នាអស់សង្ឃឹមដោយសារពួកយើងឡើយ»។

Paul Pogba និង Kylian Mbappé

គួរ​ឲ្យដឹងផងដែរថា​ ក្រុមមាន់គកបារាំង​គឺ​ជា​ក្រុម​មួយដែល​គេ​គិត​ថា​នឹងអាច​យក​ឈ្នះ​ព័រទុយហ្គាល់​កាល​ពី​ព្រឹត្តិការណ៍ Euro ឆ្នាំ ២០១៦ កន្លងទៅ ហើយក្រុមមួយនេះ​កាល​នោះសឹង​តែ​មិន​អាច​ឆ្លង​ផុត​ពីវគ្គចែកពូលផង។ 

ដូចគ្នា​នេះដែរ​នៅ World Cup លើក​នេះ​បារាំង​នៅ​តែ​ត្រូវ​គេ​គិត​ថា​ជា​ក្រុម​មាន​ប្រៀប​លើ​ក្រូអាត​ ដែល​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​ប្រើ​ពេល​ ១២០​ នាទី​ទាំង​ ៣​ ប្រកួត៕

Paul Pogba និង Antoine Griezmann

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]