ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានខែមុន ភរិយាវ័យក្មេងរបស់តារាកំប្លែងប្រចាំក្រុមនាយ កុយ ពោលគឺនាយ ហុងដា បានទទួលមរណភាពដោយសារស្នាដៃកូនប្រុសលោក សម្លាប់ម្តាយចុងរបស់ខ្លួន ឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ។

តួយ៉ាង ភរិយាទើបតែស្លាប់មិនបានប៉ុន្មានខែផង ស្រាប់តែកាលពីយប់មិញនេះ នាយ ហុងដា កើតទុក្ខធំត្រូវបាត់បង់ប្អូនប្រុសបង្កើតម្នាក់ទៀត ដោយសារតែ មានជំងឺរោគថ្លើមកម្រិតធ្ងន់ធ្ងរ ដោយមិនអាចសង្គ្រោះជីិវិតបាន។

គួរបញ្ជាក់ដែរថា ប្អូនប្រុសបង្កើតរបស់នាយ ហុងដា មានឈ្មោះថា អឿន សុខុម អាយុ៤១ឆ្នាំ បានទទួលមរណភាព ដោយរោគាពាធ។ បច្ចុប្បន្នសពកំពុងតម្កល់នៅវត្តទូលសង្កែ ហើយនឹងត្រូវបូជានៅវេលាម៉ោង ៥ល្ងាចនេះតែម្ដង៕ 

ចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ហ្វេសប៊ុក San Buntheoun

ពិធីបុណ្យសពប្អូន នាយ ហុងដា
ពិធីបុណ្យសពប្អូន នាយ ហុងដា
ពិធីបុណ្យសពប្អូន នាយ ហុងដា
ពិធីបុណ្យសពប្អូន នាយ ហុងដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា