អង់គ្លេស៖ ក្រុមជម្រើសជាតិអង់គ្លេស​ពេល​នេះ​កំពុង​រងនូវបញ្ហមួយ គឺកីឡាករ​របស់គេរបួស​ច្រើន មុន​ពេល​ប្រកួត​ជាមួយ​ក្រុមប៊ែលហ្ស៊ិក​នៅ​ថ្ងៃ​យប់នេះ ដើម្បី​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​ ៣​ ក្នុងព្រឹត្ដិការណ៍ World Cup ២០១៨។

ក្រុមជម្រើសជាតិអង់គ្លេស​

ក្រុម​តោកំណាចអង់គ្លេស​ បាន​បាត់​បង់​ឱកាស​ឡើង​ទៅ​កាន់វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​ពួកគេបានចាញ់​ក្រូអាត​ទាំង​ឈឺ​ចាប់​កាល​ពី​ថ្ងៃ​ពុធ ក្នុង​ម៉ោង​បន្ថែម។ ចំពោះកីឡាករ​ដែល​កំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​សង្ស័យ​ថានឹងមិន​អាចបង្ហាញខ្លួននៅថ្ងៃស្អែកនេះបានរួម​មានដូចជា ខ្សែ​ការពារ Kyle Walker, Kieran Trippier និង​ខ្សែ​បម្រើ​សំខាន់បំផុត គឺ Jordan Henderson។

ពួក​គេ​ទាំង ​៣ នាក់នេះ​សុទ្ធ​តែ​ជា​កម្លាំង​សំខាន់​របស់​ក្រុមអង់គ្លេស​ចាប់តាំង​ពី​ការប្រកួតក្នុងពូលមក ហើយ​ការ​ប្រកួត​ជាមួយ​ក្រុមក្រូអាត​ពួកគេក៏​​បាន​បង្ហាញ​វត្តមាន​ដើម្បីជួយ​ក្រុម​ផង​ដែរ។ ប្រសិន​បើ​​ជាពួកគេ​ខកខាន​មែន​ Trent Alexander-Arnold, Fabian Delph និង Marcus Rashford អាចនឹង​ចូល​ខ្លួន​មក​ជំនួសពួកគេមិនខាន។

Kyle Walker
Kieran Trippier

គួរឲ្យដឹងផងដែរថា អង់គ្លេស​និង​បែលហ្ស៊ិក​គឺស្ថិតនៅ​ក្នុង​ពូល​ G ជាមួយ​គ្នាហើយពូកគេក៏ធ្លាប់ជួបគ្នាម្តងរួចមកហើយ កាលពីវគ្គជម្រុះនៅក្នុងពូលដោយកាលនោះអង់គ្លេសភ្លាត់ចាញ់ប៊ែលហ្សុិកក្នុងលទ្ធផល ១-០។ 

សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រនេះវិញ​ក្រុមដែលចាញ់នឹងទទួល​បាន​ប្រាក់​រង្វាន់ចំនួន ​២២ ​លាន​ដុល្លារ ចំណែកលេខ ​៣ ​បាន​ចំនួន ២៤ ​លាន​ដុល្លារ៕

Jordan Henderson

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]