ភ្នំពេញ៖ តារាសម្តែងស្រី ម៉ារី បានចាកឆ្ងាយ ពីសិល្បៈបន្តិចម្តងៗ ដោយលែងឃើញនាង ចេញមុខតាម វីដេអូចម្រៀង ឬស្ពតដូចសព្វដង។ ប៉ុន្តែអ្នកគាំទ្រ នៅតែព្យាយាមតាមដាន ជីវិតឯកជនរបស់នាង ជាញឹកញាប់។

កាលពីថ្មីៗនេះ ម៉ារី បានបង្ហោះរូបនាង កាលនៅក្មេង ជាមួយនឹងម្តាយ នៅក្នុងបណ្តាញសង្គម ដែលជារូបកម្រមួយ ព្រោះនាងមិនងាយបង្ហាញមុខមាត់គ្រួសាររបស់នាងនោះទេ។

ដោយក្នុងនោះ បានធ្វើឲ្យ អ្នកគាំទ្រ មានការចាប់អារម្មណ៍ខ្លាំង ព្រោះថា មុខមាត់របស់នាង គឺដូចនឹង ម្តាយខ្លាំងណាស់ នៅពេលមើលរូបថតនេះ។ ជាពិសេស នៅពេល ម៉ារី សើច គឺកាន់តែដូចគ្នា សឹងតែអាចនិយាយបានថាជាមនុស្សតែមួយ យ៉ាងដូច្នោះដែរ៕

ម៉ារី
ម៉ារី
ម៉ារី
ម៉ារី
ម្តាយម៉ារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]