ភ្នំពេញ៖ មុននេះបន្តិច គណនីហ្វេសប៊ុករបស់តារាចម្រៀងដ៏ល្បីឈ្មោះលោកខាន់ ជេម ត្រូវបានជនអនាមិក លួចយកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកទៅបាត់ហើយ និងធ្វើអំពើមិនល្អ។

តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ ជនខិលខូចដែលបានលួចយកហ្វេសប៊ុករបស់តារារូបនេះ បានប្រើប្រាស់គណនីរបស់លោកដើរខ្ចីលុយគេពេញទឹកពេញដី ជាពិសេសនោះគឺអ្នករួមសិល្បៈជាមួយគ្នាតែម្តង ដូច្នោះហើយទើបតារារូបនេះបានចេញមុខធ្វើការបកស្រាយភ្លាមៗនៅក្នុងបណ្តាញសង្គមតែម្តង។

និយាយមិនទាន់បានប៉ុន្មានផង តារាចម្រៀងកញ្ញា បាន មុន្នីល័ក្ខ សឹងនឹងចាញ់បោកទៅហើយ ដោយគណនីហ្វេសប៊ុករបស់លោកបានឆាតដើម្បីមកខ្ចីលុយនាង តារារូបនេះក៏បានជឿទៅហើយ និងកំពុងតែរៀបចំផ្ញើលុយទៅទៀតផង តែជាសំណាងល្អត្រូវបានលោកចេញបកស្រាយភ្លាមៗ ធ្វើឲ្យតារាស្រីរូបនេះភ្ញាក់ខ្លួនព្រើតតែម្តង។

ដូច្នោះហើយបើសិនជាមានគណនីហ្វេសប៊ុករបស់លោកខាន់ ជេម ឆាតទៅក្នុងករណីអាក្រក់ ក្នុងបំណងណាមួយសូមកុំជឿឲ្យសោះ ព្រោះលោកមិនបានកាន់កាប់គណនីមួយនេះទៀតនោះទេ ទាំងនេះបើតាមសម្តីពិតរបស់ម្ចាស់សាមីខ្លួនផ្ទាល់៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ខាន់ ជេម
ខាន់ ជេម
សាររបស់បាន មុន្នីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍