រុស្ស៊ី៖ សហព័ន្ធ FIFA បានសម្រេចពិន័យក្រុមជម្រើសជាតិអង់គ្លេសឲ្យបង់ប្រាក់ចំនួនជាង៧ម៉ឺនដុល្លារ ដោយសារពួកគេបានពាក់ស្រោមជើងខុសម៉ាកពី Nike។

កីឡាករជម្រើសជាតិអង់គ្លេសដូចជា Dele Alli, Eric Dier និង Raheem Sterling ត្រូវបានសហព័ន្ធព្រមានម្តងរួចទៅហើយ ក្រោយពីពួកគេបានពាក់ស្រោមជើងខុសពីម៉ាក Nike ដែលជាអ្នកឧបត្ថម្ភផ្លូវការនៃក្រុមជម្រើសជាតិអង់គ្លេស។ 

ជម្រើសជាតិអង់គ្លេស

យ៉ាងណាមិញ កីឡាករទាំងបីរូបនៅតែចចេសមិនព្រមធ្វើតាមអ្វីដែលសហព័ន្ធស្នើសុំ ដូច្នេះហើយទើប FIFA សម្រេចចិត្តពិន័យទៅដល់សហព័ន្ធបាល់ទាត់អង់គ្លេស ពីបទមិនចេះគ្រប់គ្រងកីឡាករ ព្រមទាំងធ្វើខុសការណែនាំរបស់ FIFA។

បើយោងតាមរបាយការណ៍ដែលបង្ហោះនៅក្នុងគេហទំព័រផ្លូវការរបស់ FIFA បានបញ្ជាក់ថា អង់គ្លេសមានរយៈពេល២សប្តាហ៍ក្នុងប្តឹងតវ៉ាពីការពិន័យទាំង៧ម៉ឺនដុល្លារនេះ។ 

កីឡាករ Dele Alli

គួរឲ្យដឹងថា ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ត្រូវបាន FIFA ពិន័យសរុបជាង៥៥ម៉ឺនដុល្លារផងដែរ ដោយសារតែធ្វើដំណើរមកដល់កីឡដ្ឋានក្នុងនៅពេលប្រកួត យូរជាងថេរៈវេលាដែលសហព័ន្ធកំណត់ ខណៈដែលក្រុមក្រូអាតក៏ត្រូវបាន FIFA ពិន័យជាង៦០ម៉ឺនដុល្លារផងដែរ ក្រោយពីពួកគេបានផឹកស្រាខុសពីម៉ាកដែលឧបត្ថម្ភក្នុងព្រឹត្តិការណ៍ World Cup នេះ៕

ជម្រើសជាតិក្រូអាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]