អេស្ប៉ាញ៖ ថ្មីៗនេះក្លិបអធិរាជស Real Madrid កំពុងតែត្រៀមកញ្ចប់ថវិកាចំនួន ១៥០ លានផោន (ជាង ១៩៧ លានដុល្លារអាមេរិក) ដើម្បីទិញផ្តាច់កីីឡាករ Eden Hazard ពីក្លិបតោខៀវ Chelsea នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

Eden Hazard

ក្រោយពីក្លិប Real Madrid បានសម្រេចលក់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទៅឲ្យក្លិប Juventus ក្នុងតម្លៃ ១០០ លានអឺរ៉ូ (ជាង ១១៦ លានដុល្លារអាមេរិក) ពេលនេះខ្សែបម្រើ Hazard ជាគោលដៅធំបំផុតរបស់ក្លិបអធិរាជសដើម្បីមកជំនួសអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester United រូបនោះ។

ម្ចាស់ជើងឯក Champion League ១៣ សម័យមួយនេះបានសង្ឃឹមយ៉ាងមុតមាំថាពួកគេនឹងអាចទិញផ្តាច់កុងត្រារបស់ ប្រធានក្រុមជម្រើសជាតិប៊ែលហ្ស៊ិកខាងលើ ដែលគេនៅសល់កុងត្រាដល់ទៅ ២ ឆ្នាំទៀតជាមួយក្លិប Chelsea។

Luka Modric និង Mario Mandžukić

សូមបញ្ជាក់ដែរថា Hazard ក៏ធ្លាប់បាននិយាយដែរថា គេពិតជាលេងបានល្អពេលនៅ Chelsea តែគេក៏មានមហិច្ឆតាចង់លេងនៅ Bernabeu ដែរ ខណៈដែលក្នុងពេលកន្លងមកក្លិបតោខៀវ បានបរាជ័យក្នុងការបញ្ចុះបញ្ចូលដើម្បីចង់ពង្រីកកុងត្រាថ្មីជាមួយ Hazard ដោយហ៊ានផ្ដល់តម្លៃពលកម្មដល់ទៅ ៣០ ម៉ឺនផោន(ជាង ៣៩ ំមុឺនដុល្លារអាមេរិក)ក្នុង១សប្ដាហ៍ផងដែរ៕ 

Luka Modric

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]