ភ្នំពេញ៖ រូបភាពជាច្រើនរបស់យោធាខ្មែរម្នាក់ កំពុងតែទាក់ចិត្តអ្នកលេងបណ្តាញសង្គមគ្រប់គ្នាតែម្តង ដោយសារតែលោក មានរូបសម្រស់សង្ហាមិនចាញ់តួកុនប៉ុន្មាននោះទេ។

ជាក់ស្តែង មួយរយៈពេលមុននេះឃើញថា មានការភ្ញាក់ផ្អើលម្តងរួចមកហើយ ក្រោយអ្នកនៅក្នុងបណ្តាញសង្គមបានឃើញ មុខមាត់ដ៏សង្ហារបស់ក្រុមអ្នកសង្គ្រោះជនជាតិបរទេសជួយក្មេងៗដែលបានជាប់នៅក្នុងរូងភ្នំ ជាមួយគ្នានេះក៏ មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមតែម្តង។

តែពេលនេះ ងាកមកមើល សម្រស់ដ៏សង្ហារបស់យោធាខ្មែរម្នាក់ ដែលមានមុខមាត់ប្រៀបដូចកូនកាត់ និងសង្ហាមិនចាញ់តួកុនប៉ុន្មាននោះទេ ដោយលោកមានរូបរាងខ្ពស់ស្រឡះ និងមានសាច់ដុំធំៗទាំងកង់ៗតែម្តង។ ខណៈពេលនេះដែរ រូបភាពរបស់បុរសម្នាក់នេះបានទាក់ចិត្ត ក៏ដូចជាមានការភ្ញាក់ផ្អើលខ្លាំង ពេលឃើញមុខមាត់យោធាសង្ហាបែបនេះ។

ស្របពេលជាមួយគ្នានេះ ក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គម ដ៏ដូចជាបានសរសើរទៅដល់សម្រស់របស់តារារបស់យោធាដ៏សង្ហារូបនេះផងដែរ។

គួរបញ្ជាក់ផងដែរ ថាយោធារូបនេះបានចេញបេសកម្មនៅក្រៅប្រទេសជាច្រើន ហើយរូបលោកគឺជាជនជាតិខ្មែរ រស់នៅខេត្ត ប៉ៃលិនផងដែរ៕

ប្រភពវីដេអូ៖ ផេក បាត់បង់L O S T

ចង់ជ្រាបច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖ 

យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ
យោធាខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]