ក្រិច៖ វាអាចជាសប្ដាហ៍ដ៏រវល់របស់ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo ខណៈការផ្លាស់ទៅកាន់ក្រុម Juventus ពីក្រុម Real Madrid របស់គេ បានធើ្វឲ្យផ្ទុះខ្លាំងនៅទូទាំងពិភពលោក។ 

ទោះជាយ៉ាងណាក្ដី កីឡាករវ័យ ៣៣ឆ្នាំ មិនដែលអាក់ខាននោះទេក្នុងការផ្ដល់សុភមង្គលដល់គ្រួសាររបស់គេ គឺរូបគេបាននាំក្រុមគ្រួសារ មិត្ដភក្ដិ បងប្អូនទៅពិសារអាហារពេលល្ងាចនៅសណ្ឋាគារមួយក្នុងប្រទេសក្រិច ជាទីដែលរូបគេជួបជាមួយប្រធានក្លិប Juventus និងបានចុះកុងត្រានៅទីនោះ ខណៈថៃ្លនឿយហត់របស់គេប្រចាំសប្ដាហ៍ត្រូវបានប៉ានស្មានប្រមាណ ៥០ម៉ឺនផោន ឯណោះក្នុងមួយសប្ដាហ៍។

សមាជិករបស់អតីតក្រុមបិសាចក្រហម Manchester United ក៏បានបង្ហោះរូបភាពនៃការពិសារអាហារពេលល្ងាចដែរថា «ពេលវេលាដ៏រីករាយ»។

សូមបញ្ជាក់ថា Real Madrid បានសម្រេចលក់ Ronaldo ទៅឲ្យក្រុមយក្សអ៊ីតាលីគឺ Juventus ក្នុងតម្លៃប្រមាណជាង ១០០លានផោន ក្រោយពីរូបគេចំណាយពេល ៩ឆ្នាំ លេងនៅអេស្ប៉ាញ៕  

Ronaldo ជាមួយគ្រូសារ
Ronaldo ជាមួយគ្រូសារ
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]