រុស្ស៊ី៖ កីឡាករ Ivan Perisic បង្ហើបអារម្មណ៍ចង់សងសឹកបារាំងក្នុង World Cup ដោយសារតែពួកគេធ្លាប់បានទម្លាក់ក្រូអាត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅឆ្នាំ១៩៩៨។

ខ្សែបម្រើក្រុម Inter Milan រូបនេះបាននិយាយនៅក្នុងបទសម្ភាសមួយថា ក្រុមក្រូអាតនឹងមានកម្លាំងចិត្តកាន់តែច្រើននៅពេលប៉ះជាមួយបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារតែពួកគេចង់សងសឹកឲ្យជម្រើសជាតិនៅឆ្នាំ១៩៩៨។ 

ការប្រកួតរវាងបារាំងនិងក្រូអាតនៅឆ្នាំ១៩៩៨

អតីតកីឡាករក្រុម Borussia Dortmund រូបនេះបានបន្តថា កាលនោះ លោកនៅក្មេងនៅឡើយ ហើយលោកបានតាមដានទស្សនាការប្រកួតរវាងបារាំងនិងក្រូអាត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩៨ ដែលប្រកួតនេះបានប្រពឹ្រត្តិទៅក្នុងកីឡដ្ឋាន Stade de France។

ខ្សែបម្រើវ័យ២៩ឆ្នាំរូបនេះបានបន្តទៀតថា កាលនោះក្រុមក្រូអាតបានចាញ់ការប្រកួតទាំងឈឺចិត្តមែនទែន ហើយលោកបានសន្យានឹងខ្លួនឯងថា បើមានឱកាស លោកនឹងជួយជម្រើសជាតិសងសឹកបារាំងវិញឲ្យខានតែបាន ដូច្នេះពេលនេះគឺជាឱកាសល្អបំផុតសម្រាប់សងសឹកបារាំងវិញ។ 

កីឡាករ Ivan Perisic

គួរឲ្យដឹងថា ជម្រើសជាតិក្រូអាតនឹងត្រូវប៉ះជាមួយក្រុមបារាំងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះ វេលាម៉ោង១០យប់៕

ក្រុមជម្រើសជាតិក្រូអាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]