ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថា តារាកំប្លែងជំនាន់ក្រោយអ្នកនាងអ៊ីត កាន់តែជោគជ័យខ្លាំងនៅក្នុងការងារសិល្បៈ ទោះមានវ័យកាន់តែជ្រេឡើងក្តី ក៏នាងនៅតែទទួលបានប្រជាប្រិយភាព និងសម្លេងគាំទ្រពីទស្សនិកជនជាច្រើន។

យ៉ាងណាមិញ ខណៈពេលដែលវិស័យសិល្បៈនេះមានភាពរីកចម្រើន តារាស្រីរូបនេះចាប់ផ្តើមដឹកដៃកូនស្រីជាទីស្រលាញ់ ឲ្យដើរតាមគន្លងនាងដែរ។ ដោយកូនស្រីរបស់នាងជំនាញខាងរាំ និងច្រៀងបានយ៉ាងពីរោះ ជាពិសេសបានលេចមុខនៅក្នុងកញ្ចក់ទូរទស្សន៍ជាច្រើនលើកផងដែរ។

ជាក់ស្តែង មួយរយៈពេលនេះឃើញថា វិស័យសិល្បៈកាន់តែជោគជ័យ ជីវិតហាយសូររបស់នាង និងកូនស្រីកាន់តែឡូយ មានផ្ទះដ៏ធំនៅ និងប្រើប្រាស់ជីវិតកាន់តែល្អជាងមុន។ តែពេលនេះនាងបានបន្ថែមនូវរថយន្តថ្មីមួយទៀត ដែលទើបនឹងទិញមានតម្លៃរាប់ម៉ឺនដុល្លារមកដាក់ក្នុងផ្ទះមួយទៀតហើយ នេះបើយោងតាមគណនីហ្វេសប៊ុកដែលនាងបានបង្ហោះកាលពីម្សិលមិញនេះ។

ទន្ទឹមនឹងនេះក៏មានអ្នកគាំទ្រជាច្រើនបានសរសើរដល់នាង ដែលខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ទើបបានមានជីវិតយ៉ាងប្រសើរបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងអ៊ីត
អ្នកនាងអ៊ីត
អ្នកនាងអ៊ីត និងកូនស្រី
អ្នកនាងអ៊ីត និងកូនស្រី
រថយន្តថ្មីរបស់ ស្រីអ៊ីត
រថយន្តថ្មីរបស់ ស្រីអ៊ីត
រថយន្តថ្មីរបស់ ស្រីអ៊ីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត