រុស្ស៊ី៖ គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាត លោក Zlatko Dalic បានអះអាងថា ការឈ្នះទៅលើក្រុមជម្រើសជាតិអង់គ្លេស កាលពី២ថៃ្ងមុន គឺដោយសារក្រុមដែលដឹកនាំដោយលោក Gareth Southgate មើលស្រាលក្រុមលោកពេក គួបផ្សំនិងប្រព័ន្ធផ្សព្វផ្សាយដែរ។ 

លោក Zlatko Dalic

ក្រូអាត នឹងត្រូវរៀបចំខ្លួនដើម្បីតទល់នឹងក្រុមជម្រើសជាតិបារាំង នៅថៃ្ងអាទិត្យខាងមុខនេះ ក្រោយពីយកឈ្នះក្រុមតោកំណាចក្នុងម៉ោងបន្ថែម។

គ្រូបង្វឹកវ័យ ៥១ឆ្នាំ ក៏បានសរសើរដល់កីឡាកររបស់លោកដូចជា Luka Modric និងខែ្សការពារ Dejan Lovren ថាអាចរារាំងអង់គ្លេស នៅពេលដែលពួកគេធើ្វការសម្រុកម្ដងអំឡុងការប្រកួតនោះ។  

ក្រុមជម្រើសជាតិក្រូអាត
«ខ្ញុំជឿថា យើងសាកសមនឹងឈ្នះការប្រកួត។ ពួកយើងជាក្រុមដែលល្អជាងពួកគេនៅតង់ទី២ និងម៉ោងបន្ថែម។ ពួកយើងតែងតែគោរពនូវដៃគូរបស់យើង ហើយយើងក៏រំពឹងថាពួកគេនឹងធើ្វការគោរពយើងវិញដែរ។ ប្រហែលជាក្រុមអង់គ្លេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន មិនបានបង្ហាញនូវការគោរពទៅដល់ក្រុមជម្រើសជាតិក្រូអាតនោះទេ» សម្ដីលោក Dalic៕
Modric
Lovren

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]