ភ្នំពេញ៖ ក្រោយពីមានការបើកកកាយទំព័រជីវិតជុំវិញភាពកម្សត់ និងបាត់បង់អាជីពជាអ្នកចម្រៀង លោក ចាន់ សម័យ ដែលធ្លាប់ល្បីឈ្មោះក្នុងពិភពចម្រៀងត្រូវបានយកចិត្តទុកដាក់ភ្លាមៗ ក្នុងការជ្រោមជ្រែងទាំងពីសំណាក់ប្រមុខដឹកនាំ និងសប្បុសជននានា។

ការឧបត្ថម្ភពីសប្បុសជន

យ៉ាងណាមិញ ក្នុងចំណោមសប្បុរសជនទាំងអស់ គេឃើញមានតែ ២ ប៉ុណ្ណោះ ដែលត្រូវគេកត់សម្គាល់ថា កំពុងជួយឱ្យអតីតតារាចម្រៀងរូបនេះ អាចមានសង្ឃឹមឡើងវិញ នោះគឺ សម្ដេចតេជោ ដែលបានបរិច្ចាគ១ម៉ឺនដុល្លារឱ្យសង់ផ្ទះបាននៅ ហើយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រកាសផ្ដល់ដីមួយកន្លែង ដែលស្ថិតក្នុងគម្រោងពុះដីឡូលក់របស់ខ្លួន ដើម្បីឱ្យលោកមានដីគ្រាន់សង់ផ្ទះនៅ។

ឧកញ៉ា ឡេង ណាវ៉ាត្រា

យោងតាមការប្រកាសអោយដឹងជាសាធារណៈ និងការប្រកាសរបស់លោក អ៊ឹម ជីវ៉ា បានអះអាងថាលោក ចាន់ សម័យ ដែលស្ថិតក្នុងសភាពទ័លខ្លាំង បានទទួលនូវការជ្រោមជ្រែងពីសប្បុរសជនច្រើនឡើង បន្ទាប់ពីលោកចេញមុខផ្សព្វផ្សាយ និងប្រកាសអំពាវនាវ។ អ្វីដែលលោកកាន់តែរំភើប និងសប្បាយចិត្តបំផុតគឺលោក ចាន់ សម័យ ត្រូវបានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដើម្បីឱ្យលោក ចាន់ សម័យ មានលទ្ធភាពបានធ្វើផ្ទះនៅ ខណៈដែលភ្លាមៗបន្ទាប់ពីសម្ដេចតេជោឧបត្ថម្ភ១ម៉ឺនដុល្លារ លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ប្រកាសផ្ដល់ដីមួយកន្លែង ដើម្បីឱ្យលោកមានដីផ្ទាល់ខ្លួនសង់ផ្ទះនៅ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវមហាជនផ្ដល់រហស្សនាមថា ឧកញ៉ាចិត្តធម៌ បានអះអាងថា លោកពិតជាសម្រេចចិត្តផ្ដល់អោយលោក ចាន់ សម័យ នូវដីមួយប្លង់ស្ថិតនៅផ្លូវជាតិលេខ ៣ ដែលជាតំបន់នៅក្បែរប្រជុំជន ដើម្បីឱ្យអតីតតារាចម្រៀង លោក ចាន់ សម័យ បានសង់ផ្ទះនៅពិតមែន បន្ទាប់ពីបានដឹងថាសម្ដេចតេជោ ផ្ដល់អោយ១ម៉ឺននដុល្លារ ដើម្បីឱ្យអតីតតារារូបនេះ មានដីសង់ផ្ទះ កុំឱ្យពិបាករកដីដើម្បីសង់ផ្ទះនៅក្រោយត្រូវបានសម្ដេចឧបត្ថម្ភ។

លោកថាដីដែលលោកគម្រោងឱ្យនោះ គឺជាដីស្ថិតក្នុងតំបន់ ដែលមានពលរដ្ឋរស់នៅ អាចរស់នៅបាន ហើយបើទោះជានៅជាយក្រុងបន្តិចមែន ប៉ុន្តែអាចរស់នៅបានយ៉ាងស្រួល មិនមែនជាកន្លែងស្ងប់ស្ងាត់។ លោកមិនទាន់បញ្ជាក់ថា ដីដែលឱ្យ ចាន់ សម័យ នឹងមានទំហំប៉ុន្មានឱ្យច្បាស់នោះទេ ដោយគ្រាន់តែបានបង្ហើបផ្ដល់ឱ្យក្នុងទំហំដែលអាចឱ្យ ចាន់ សម័យ សង់ផ្ទះបានសមរម្យសម្រាប់ជីវិត។ 

លោកបានប្រកាសទៀតថា ដីនោះបើទោះជា ចាន់ សម័យ មិនសង់ផ្ទះនៅ ហើយចង់លក់ចោល ក៏លោកប្រគល់ឱ្យដែរ ដោយលោកប្រកាសថា ទោះចាន់ សម័យ គម្រោងយកធ្វើអីក៏ធ្វើទៅ។ 

នេះបើយោងតាមការផ្សាយផ្ទាល់ពីសប្បុរសជន ដែលបានទៅជួបលោក ចាន់ សម័យ ដោយផ្ទាល់គឺលោកនឹងសម្រេចចិត្តទទួលយកដីរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដោយលោកបញ្ជាក់ថានឹងសម្រេចចិត្ត ទៅសង់ផ្ទះនៅលើដីដែលប្រគល់ឱ្យនោះផង ក្នុងពេលដែលលោកចង់បានផ្ទះសម្បែងផ្ទាល់ខ្លួនបំផុត ក្រោយពេលធ្លាក់ខ្លួន៕

ឧកញ៉ា ឡេង ណាវ៉ាត្រា
ចាន់ សម័យ បច្ចុប្បន្ន
ការឧបត្ថម្ភពីសប្បុរសជន
ការឧបត្ថម្ភពីសប្បុរសជន
គ្រួសារ ចាន់ សម័យ
ចាន់ សម័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]