បច្ចុប្បន្នមាន មនុស្សស្រីជាច្រើនស្អប់ បុរសមួយចំនួនដែលចូលចិត្តតែមនុស្សស្រី ដែលមានភាពសិចស៊ី និងស្រស់ស្អាតខ្លាំងតែប៉ុណ្ណោះ ហើយមើលងាយស្អប់ខ្ពើម នូវនារីៗណាដែលមានចំណុចខ្វះខាត់ត្រង់រូបសម្ផស្ស។

ថ្ងៃនេះខ្មែរឡូត សូមលើកយកប្រធានបទមួយ ទាក់ទងអំពីចំណុច របស់ស្រ្តីមួយចំនួន មានការស្អប់ចំពោះបុរសដែលចូលចិត្តតែភាពសិច នៅលើរាងកាយរបស់ស្រ្តី ដែលមានចំនួន ៧ ចំណុចដូចជា៖

១. មនុស្សស្រីស្អប់ មនុស្សប្រុសដែលចូលចិត្តតែ មនុស្សស្រីណាដែលមាន ជើងស្រលូន ជាពិសេសប្រអប់ជើង ដោយបុរសទាំងនោះមិនពេញចិត្ត និងស្អប់ស្រ្តីដែលមានជើងធំ។

២. ស្រ្តីស្អប់បុរសមួយចំនួន ដែលចូលចិត្តតែស្រ្តីមានដៃ និងម្រាមដៃស្រលូនស្អាត ហើយមនុស្សប្រុសទាំងនោះមានការខ្ពើមចំពោះ ស្រ្តីដែលមានដៃមិនស្រលូនស្អាត។

៣. មនុស្សស្រីខ្លះ ស្អប់មនុស្សប្រុសដែលចូលចិត្តតែមនុស្សស្រី មានខ្នងម៉តរលោង ហើយបុរសអស់នោះមានការមើលងាយ ចំពោះមនុស្សស្រីដែលមានបញ្ហា កើតមុននៅលើខ្នង។

៤. ស្រ្តីជាច្រើនស្អប់នូវបុរសដែលចូលចិត្តតែ ស្រ្តីមានកំប៉េះគូទធំហើយទយ ហើយមនុស្សប្រុសអស់នោះមានការ សើចចំអកចំពោះស្រ្តីដែលអត់មានកំប៉េះគូទ និយាយឲ្យចំគឺស្រ្តីមានកំប៉េះគូទស្វិត។

៥. ចំនែកឯមនុស្សស្រីមួយចំនួនទៀត ច្រើនស្អប់នូវមនុស្សប្រុស ដែលចូលចិត្តតែនារី មានបបូរមាត់សិចស៊ី ហើយបុរសទាំងនោះធ្វើជាញញើត ចំពោះស្រ្តីដែលមានបបូរមាត់មិនស្រស់ស្អាត និងមិនមានភាពសិចស៊ី។

៦. ស្រ្តីមួយចំនួនតូចស្អប់បុរសណា ដែលចូលចិត្តតែនារីមានការលេងម៉ូតសក់ ផាត់មុខ ដោយមនុស្សប្រុសទាំងនោះមាន ការមិនពេញចិត្តចំពោះនារី ដែលមានភាពសាមញ្ញ។

៧. ចំណុចនេះគឺ មនុស្សស្រីស្អប់បំផុត ចំពោះមនុស្សប្រុសដែលទាមទារ តំរូវការរបស់ខ្លួន ដោយចូលចិត្តនារីណាដែលមាននៅសុដនធំ ហើយបុរសទាំងនោះមានការសើចចំអក ចំពោះស្រ្តីមួយចំនួនដែលគ្មានដើមទ្រូង។

តើមិត្តនារីទាំងអស់ មានការស្អប់នូវបុរសដូចខាងលើនេះដែល ឬ ទេ?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]