រុស្ស៊ី៖ បន្ទាប់ពីជួយក្រុមជម្រើសជាតិក្រូអាត ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោកឆ្នាំ២០១៨ ដោយយកឈ្នះក្រុមជម្រើសជាតិអង់គ្លេស ដោយលទ្ធផល ២-១ ខែ្សការពាររបស់ក្រូអាត Liverpool កីឡាករ Dejan Lovren បានទទួលស្គាល់ថា ខ្លួនជាខែ្សការពារដ៏ខ្លាំងជាងគេលើលោក។ 

កីឡាករ Dejan Lovren

សមាជិករបស់ក្រុមហង្សក្រហម Liverpool នេះ បានប្រាប់ទៅដល់មនុស្សជាច្រើនដែលរិះគន់លើទម្រង់លេងរបស់គេ ថាឲ្យមានការគោរពចំពោះអ្វីដែលរូបគេព្យាយាមអំឡុងការប្រកួត ក៏ដូចជាជោគជ័យក្នុងក្លិប និងក្រុមជម្រើសជាតិ។

«ខ្ញុំបាននាំ Liverpool ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League ហើយអីឡូវខ្ញុំនាំក្រុមជម្រើសជាតិរបស់ខ្ញុំ មកកាន់វគ្គផ្ដាច់ព្រ័ត្រ World Cup ទៀត» សម្ដី Lovren និយាយឲ្យទូរទស្សន៍ ESPN។

រូបគេបន្ដថា៖ «មនុស្សទូទៅគួរទទួលស្គាល់ខ្ញុំថា ខ្ញុំជាខែ្សការពារល្អម្នាក់ ក្នុងចំណោមខែ្សការពារល្អៗក្នុងលោក ហើយកុំចេះតែនិយាយអ្វីដែលគ្មានបានការ»៕  

កីឡាករ Dejan Lovren

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]