ប៊ែលហ្ស៊ិក៖ ក្រុមបាល់ទាត់ជម្រើសជាតិទាំង ៣២ ក្រុមដែលបានចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះ សុទ្ធសឹងតែប្រើប្រាស់នូវភាសាជាតិរបស់គេជានិច្ច ប៉ុន្តែក្រុមជម្រើសជាតិប៊ែលហ្ស៊ិកគឺមិនបានធ្វើដូច្នេះទេ ពោលគឺពួកគេប្រើប្រាស់ភាសាផ្សេងដើម្បីទំនាក់ទំនងគ្នា។

Robert Martinez

ទោះជាយ៉ាងណាក្ដី វាក៏មានភាពលំបាកបន្តិចដែរសម្រាប់ក្រុមជម្រើសជាតិប៊ែលហ្សុិក ដែលពួកគេមានភាសាផ្លូវការដល់ទៅ ៣ រួមមាន Flemish (ភាសាតំបន់របស់ហូឡង់) បារាំង និងអាល្លឺម៉ង់។ 

ចំណែកគ្រូបង្វឹកក្រុមជម្រើសជាតិប៊ែលហ្សុិកលោក Robert Martinez ថ្វីត្បិតតែមានសញ្ជាតិដើមអេស្ប៉ាញមែន តែលោកមិនចេះនិយាយភាសាទាំងបីខាងលើនេះទេ ជាហេតុដែលធ្វើឲ្យក្រុមមួយនេះពិបាកនៅក្នុងប្រើប្រាស់នូវភាសារួមគ្នាមួយដើម្បីទំនាក់ទំនងគ្នា។

គួរឲ្យដឹងផងដែរថា បើយើងតាមបទសម្ភាសន៍មួយកាលពីយប់មិញនេះ អតីតអ្នកចាត់ការទូទៅរបស់ក្លិប Everton រូបនេះបាននិយាយថា លោកប្រើប្រាស់ភាសាអង់គ្លេសជាគោលដើម្បីហៅឈ្មោះកីឡាករទាំងអស់ក៏ដូចជាដើម្បីទំនាក់ទំនងគ្នាជាមួយកីឡាករក្រុមជម្រើសជាតិប៊ែលហ្សុិកទាំងអស់។ 

Robert Martinez

សូមបញ្ជាក់ថា លោក Martinez បានសង្កត់ធ្ងន់ថា៖ «ខ្ញុំក៏មានភាសាមួយចំនួនទៀត ដើម្បីប្រើប្រាស់ជាការសម្រួលដល់ការទំនាក់ទំនងរវាងពួកយើងផងដែរ។ លើសពីនេះទៀត ខ្ញុំតែងតែប្រើប្រាស់នូវភាសាបាល់ទាត់ដើម្បីនិយាយជាមួយពួកគេតែម្តង។ ទោះបីីជាមានភាពលំបាកបន្តិចតែ កីឡាករមួយចំនួនសុទ្ធអាចប្រើប្រាស់ភាសាអង់គ្លេសបានព្រោះពួកគេ កំពុងប្រកបអាជីពនៅលីគអង់គ្លេសតែម្តង»៕

Robert Martinez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]