អេស្ប៉ាញ៖ ក្រុម Barcelona បានសម្រេចនូវការនាំយកកីឡាករ Clement Lenglet មកកាន់ទឹកដី Camp Nou ជាផ្លូវការ ក្រោយពីពួកគេតាមប្រម៉ាញ់ខ្សែការពាររូបនេះតាំងពីចុងឆ្នាំមុនមកម្ល៉េះ។

ក្លិបអ្នកមានបុណ្យមួយនេះបានសម្រេចចិត្តចំណាយជាង៤២លានដុល្លារអាមេរិកទៅលើតម្លៃខ្លួនរបស់ខ្សែការពារសញ្ជាតិបារាំងរូបនេះ ដោយរូបគេនឹងចុះកុងត្រារយៈពេលរហូតដល់៥ឆ្នាំឯណោះ។ 

កីឡាករ Clement Lenglet

ក្រុម Barcelona បានតាមប្រម៉ាញ់យកកីឡាករវ័យ២៣ឆ្នាំរូបនេះតាំងពីយូរមកហើយ ដោយសារតែរូបគេបង្ហាញទម្រង់លេងយ៉ាងល្អនៅក្លិប Sevilla បើទោះបីជារូបគេទើបតែបង្ហាញខ្លួនឲ្យក្រុមនោះបានតែមួយរដូវកាលប៉ុណ្ណោះក្តី។

កីឡាករ Clement Lenglet

គួរឲ្យដឹងថា Lenglet បានក្លាយទៅជាកីឡាករជនជាតិបារាំងទី៤ហើយ នៅក្នុងឈុតធំរបស់ក្រុម Barcelona ដោយក្នុងនោះរួបមានខ្សែប្រយុទ្ធ Ousmane Dembele, ខ្សែការពារ Lucas Digne និង Samuel Umtiti៕

កីឡាករ Digne, Dembele និង Umtiti

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]